Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាល​រាជធានី​ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ បន្ត​ចលនា​ប្រជាពលរដ្ឋ​អោយ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដុស​ជំរុញ​អោយបាន​លឿន​និង​គ្រប់គ្នា

  • បោះពុម្ព

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជម្រុញអោយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពលរដ្ឋអោយពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ

,អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ជំងឺកូវីដ-១៩ ជាជំងឺរាតត្បាតដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ ជំងឺនេះបានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំងផងដែរ។

ប៉ុន្តែដោយសារឥទ្ធិពលនៃការវ៉ាក់សាំងទើបមិនធ្វើអោយមនុស្សស្លាប់ច្រើននោះទេ។ ដូច្នេះទេ លោកជម្រុញអោយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពលរដ្ឋអោយពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។

លោកបន្ត ជម្រុញអោយអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងអោយបានច្បាស់លាស់ ជាមួយនិងការដាក់ផែនការចាក់វ៉ាក់សាំង ទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀននិងដល់តាមរោងចក្រផងដែរ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញ ខណៈជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ទៅទីតាំងទាំង៤១ដែលយើងបានរៀបចំ។

តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំងមានការថយចុះ បើទោះបីយើងមានការផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ

ដល់វត្តអារាម ក៏ដោយ ដែលកិច្ចការងារនេះយើងត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាជំរុញអោយពួកគាត់ស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងដុសជំរុញនេះអោយបានគ្រប់គ្នា៕

ដកស្រង់ពី៖ Fresh News