បណ្តាញសង្គម

ក្រសួងទេសចរណ៍ កសិកម្ម និង ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សហការគ្នា​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី​

ភ្នំពេញៈ សមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម)អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥) ត្រូវបានធ្វើឡើងក្រោមវត្តមានរដ្ឋមន្ត្រីពីរក្រសួងនិង អាជ្ញាធរដែនដី ។

ពិធីនេហរៀបចំឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធាន គ.ជ.ផ.ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.ផ.ម លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ជាច្រើន ។

មានមតិនាឱកាសនេះ លោក រដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើចំណាប់អារម្មណ៍របស់លោក ថង សាវុន និងលោក ថោង ខុន ដែលបានបង្ហាញឲ្យឃើញអំពីសមិទ្ធផលសម្រេចបាន ដំណើរការអភិវឌ្ឍប្រកបដោយផ្លែផ្កា សក្តានុពលនៃវិស័យទេសចរណ៍…

ដែលសមិទ្ធផលទាំងអស់នេះ ពិតជាបានរួមចំណែកស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងពេលដែលប្រទេសជាតិយើងទទួលរងវិបត្តិជំងឺកូវីដ-១៩។ លើសពីនេះគឺការលើកឡើងអំពីគោលបំណង ចំណុចគន្លឹះ សំខាន់ៗនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ និងការ ទទួលខុសត្រូវនាអនាគតកាល។

កិច្ចប្រជុំរបស់ គ.ជ.ផ.ម គឺពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា

“ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ”ជាពិសេសគោលនយោបាយជាតិអេកូទេសចរណ៍២០១៩-២០៣០”។

លោករដ្ឋមន្ត្រីបានបង្ហាញអំពីសុឆន្ទៈក្នុងការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជា មួយគ្រប់ដៃគូ ដើម្បីការវិនិយោគវិស័យកសិកម្ម ទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ស្របតាមអភិក្រម

“ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ហើយវិស័យទេសចរណ៍គឺជាមាសបៃតង។

ដកស្រង់ពី៖ រស្មីកម្ពុជា