Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះយាងចូលព្រះទិវង្គតរបស់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការយាងចូលព្រះទិវង្គតរបស់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា ដោយព្រះជរាពាធ នៅសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានសេចក្តីតក់ស្លុត រន្ធត់ចិត្ត និងក្តី ក្តុកក្តួលឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ»។

សម្តេចបានបន្តថា ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសំដែងនូវទុក្ខដ៏ ក្រៀមក្រំ ដោយក្តីសោកសង្វេគ និងពោរពេញដោយក្តីសោកស្ដាយ អាឡោះអាល័យជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងព្រះញាតិទាំងឡាយ។

សម្តេចតេជោ បានចាត់ទុកថា ការបាត់បង់ព្រះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច នាពេលនេះ គឺជាការបាត់បង់នូវព្រះមាតា ព្រះអយ្យកា ប្រកបដោយព្រះព្រហ្មវិហារធម៌ចំពោះ កូនៗ និងចៅៗ

ដែលកន្លងមកក្នុងមួយជីវិតរបស់ព្រះអង្គម្ចាស់ក្សត្រី តែងតែបានយកចិត្តទុកដាក់បូជា ព្រះកាយចិត្តជាមួយព្រះរាជវង្សានុវង្សប្រកបដោយសេចក្តីជ្រះថ្លា និងស្មោះត្រង់ ក្នុងបុព្វហេតុ ស្នេហាជាតិ និងប្រជាជន ក្នុងការចូលរួមចំណែកកសាងជាតិ មាតុភូមិកម្ពុជា។

សម្តេចតេជោ បានបួងសួងដល់ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីប៊ុង៉ា ជ្រោច យាងទៅសោយ សុខក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 ដកស្រង់ពី៖ Fresh News