រដ្ឋបាលខណ្ឌប្ញស្សីកែវដាក់លូមូលថ្មី និង ស្ដារលូដោះទឹក នៅភូមិបីក្នុងសង្កាត់ទួលសង្កែទី១
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
ភ្នំពេញ៖នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ
លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ថ្នាក់ដឹកនាំភូមិ ពិធីបើកការដ្ឋាន ជួសជុលផ្លូវបេតុងអាមេប្រវែង ៤៩៦ ម៉ែត្រ , ដាក់លូមូលថ្មីប្រវែង ៤៩៨ម៉ែត្រ, ស្ដារលូដោះទឹកមូលប្រវែង ១.៧៥៩ ម៉ែត្រ ស្ថិតនៅភូមិផ្សារតូច ភូមិចុងខ្សាច់
និងភូមិទួលសង្កែ ប្រើប្រាស់មូលនិធិរដ្ឋបាលរបស់ សង្កាត់ទួលសង្កែទី១ ឆ្នាំ ២០២២ ៕
ដកស្រង់ពី៖ រស្មីកម្ពុជា