Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ា​នី បន្ត​រម្លឹក​ពី​តម្លៃ នៃ​សុខសន្តិភាព និង​ការទប់ស្កាត់ គម្រោង​ការធ្វើបដិវត្ត​ន៍​ពណ៌​

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធ គណៈចលនាមហាជន ក្នុងខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន

គណៈចលនាមហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣ ខែឧសភា បានរម្លឹកជូនដល់អង្គប្រជុំ ដែលជាសមាជិក សមាជិកា គណបក្សក្នុងមូលដ្ឋាន នូវសមត្ថភាពនៃការដឹកនាំ

របស់ថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា បច្ចុប្បន្ន ដែលជាឥស្សរជនជំនាន់មុន ក្នុងបុព្វហេតុដឹកនាំប្រទេស លើគ្រប់សភាពការណ៍ តាំងពីបាតដៃទទេ រហូតទទួលបានសមិទ្ធផលសន្តិភាព នាពេលបច្ចុប្បន្ន និងទៅអនាគត។

ការលើកឡើងខាងលើនេះ គឺស្របពេលដែលលោក ហ៊ុន ម៉ានី កត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួម និងភាពហត់នឿយរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សមូលដ្ឋាន គ្រប់រូប ទូទាំងប្រទេស ក្នុងការកសាង សមិទ្ធផលផ្សេងៗ និងកិច្ចប្រឹងប្រែងនានា ដើម្បីដណ្តើម ប្រៀបឈ្នះឱ្យ គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក។

លោក ក៏បានបន្តមានប្រសាសន៍ថាៈ ” យើងធ្វើការងារប្រាកដជាហត់ តែហត់ ដើម្បីភាពខ្លាំង របស់ គណបក្សយើង ដើម្បីធានាអ្វី ដែលយើងធ្លាប់មាន កំពុងមាន និងមានបន្តទៅថ្ងៃអនាគត សម្រាប់អ្នកជំនាន់ក្រោយ”។

ក្នុងឱកាសនៃជំនួបនេះដែរ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើឱ្យសមាជិក សមាជិកា នៃគណៈកម្មាធិការ គណបក្ស ក្នុងមូលដ្ឋានទាំងអស់ ត្រៀមខ្លួនជាដាច់ខាត ដើម្បីការទប់ស្កាត់ គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយ ដើម្បីសុខសន្តិភាព យូរអង្វែង៕

ដកស្រង់ពី៖ រស្មីកម្ពុជា