Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា បើក​សិក្ខាសាលា ទាក់ទង​នឹង ជនរងគ្រោះ និង​ការផ្សព្វផ្សាយ នៅក្នុង​អំឡុង​ដំណាក់កាល ដែល​នៅ​សេសសល់​

  • បោះពុម្ព

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកសិក្ខាសាលា ស្តីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយ របាយការណ៍ប្រឹក្សា ស្តីពីសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះ របស់ អ.វ.ត.ក នៅក្នុងអំឡុងដំណាក់កាល ដែលនៅសេសសល់»។

សិក្ខាសាលានេះដែរ ត្រូវរៀបចំឡើង រយៈពេលបីថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា បន្ទាប់ពីមានសំណើសុំពី សហចៅក្រម របាយការណ៍ គឺលោក ចៅក្រម យូរ ឧត្តរា និងលោកស្រី ចៅក្រម Claudia Fenz ដើម្បីចាប់ផ្តើម ដំណើរការ ប្រឹក្សាជាចំហរ ក្នុងការបង្កើតឡើង នូវសកម្មភាពនានា ពាក់ព័ន្ធ

នឹងជនរងគ្រោះ នៅមុនពេល និងនៅពេលចាប់ផ្តើមការងារ ដែលនៅសេស សល់នោះ អ.វ.ត.ក បានសម្រេចថា ជំហានដំបូងបំផុត គឺការរៀបចំសិក្ខាសាលា រយៈពេលបីថ្ងៃ ជាមួយជនរងគ្រោះ អ្នកតំណាងរបស់ពួកគាត់ នៅក្នុងសង្គម ស៊ីវិល និងនៅសាលសវនាការ ព្រមទាំងអ្នកពាក់ព័ន្ធ សំខាន់ៗផ្សេងទៀត។

ដោយសារតែ អ.វ.ត.ក កាន់តែខិតជិត ដល់ការបំពេញការងារ នៅសេសសល់ រយៈពេល បីឆ្នាំរបស់ខ្លួន ដើម្បីឆ្លើយតបចំពោះតម្រូវការ របស់ជនរងគ្រោះ នៃរបបខ្មែរក្រហម និងដើម្បីផ្សព្វផ្សាយព័ត៌មាន

អំពីដំណើរការយុត្តិធម៌អន្តរកាល ជូនដល់សាធារណជននោះ សិក្ខាសាលានេះ បានចាប់ផ្តើមដំណើរការ ដ៏មានតម្លៃ និងទាន់ពេលវេលា ក្នុងគោលបំណង ដើម្បីបង្កើតកម្មវិធីថ្មី និងពង្រឹងទៅលើកម្មវិធី ដែលមានស្រាប់ ឬមានពីមុន ដែលផ្តោតជាចម្បង ទៅលើតម្រូវការជនរងគ្រោះ។

ពិធីបើកកាលពីព្រឹកម្សិលមិញ គឺមានការចូលរួមជាពិសេស នូវសុន្ទរកថា ស្វាគមន៍ របស់ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី អ.វ.ត.ក លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង និងជាសហប្រធានក្រុមមិត្តរបស់ អ.វ.ត.ក និង លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈ កម្មការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជ រដ្ឋាភិបាល ទទួលបន្ទុក អ.វ.ត.ក។

សាស្ត្រាចារ្យសាកលវិទ្យាល័យ Stanford គឺបណ្ឌិត David J. COHEN ដែលដើរតួនាទីជាអ្នក សម្របសម្រួល សិក្ខាសាលារយៈពេល បីថ្ងៃនេះ បានចាប់ផ្តើមថ្លែង ដោយសង្ខេប ហើយ បន្ទាប់មក បានបង្ហាញនូវសារ

តាមរយៈខ្សែវីដេអូ របស់លោកស្រី បណ្ឌិត Beth VAN SCHAACK ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិក ទទួលបន្ទុកយុត្តិធម៌ព្រហ្មទណ្ឌសាកល ផ្ញើជូនអ្នកចូលរួមសិក្ខាសាលាទាំងអស់។

នៅក្នុងការថ្លែងដោយសង្ខេប តាមវីដេអូនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថាៈ «ការបង្កើតនូវមុខងារ ដែលនៅសេសសល់

របស់ អ.វ.ត.ក រួមជាមួយការជំរុញលើកទឹកចិត្ត ដែលបានគូសបញ្ជាក់ នៅក្នុងអនុសាសន៍ របាយការណ៍ប្រឹក្សា អស់លោក លោកស្រី នឹងទទួលបានឱកាសដ៏កម្រមួយ ក្នុងការធានាថា ការខិតខំប្រឹងប្រែង នឹងមានជាបន្តទៀត ដើម្បីព្យាបាល ស្នាមរបួស អ្នកទាំងឡាយណា ដែលបានទទួលរងការឈឺចាប់»។

ខ្សែវីដេអូនៃសុន្ទរកថាទាំងស្រុង របស់លោកស្រី ឯកអគ្គរដ្ឋទូត VAN SCHAACK មាននៅលើគេហទំព័រយូធូប របស់ អ.វ.ត.ក នៅៈ https://youtu.be/8PW14gKl_WY ។

នៅក្នុងកម្មវិធី នាពេលរសៀល ម្សិលមិញ អ្នកចូលរួមប្រមាណ ៩០ នាក់ រួមមាន ដើមបណ្តឹង រដ្ឋប្បវេណី មេធាវី និងភាគីនានា នៃ អ.វ.ត.ក តំណាងរបស់អង្គការ

មិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងអ្នកសិក្សាស្រាវជ្រាវ ដែលត្រូវបាន បែងចែក ជាប្រាំបីក្រុមពិភាក្សា ដោយផ្តោតទៅលើផ្នែកផ្សេងៗគ្នានៃបញ្ហា រួមជាមួយឱកាសក្នុងការបង្កើត និងពង្រឹងទៅលើ កម្មវិធី ដែលផ្តោតសំខាន់ លើជនរងគ្រោះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា