Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើប្រាស់ Instragram ផ្លូវការ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។

Instagram របស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះថា «hunsencambodia»។ សម្តេចតេជោ បានបញ្ជាក់ពីការប្រើប្រាស់បណ្តាញ IG យ៉ាងដូច្នេះ «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះតាសាញ់។

ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការ នៃ instagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ»។

សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែបានធ្វើបច្ចុប្បន្នភាពជាប់ជានិច្ចជាមួយប្រព័ន្ធបច្ចេកវិទ្យាកំពុងវិវឌ្ឍន៍លើសកលលោក។

ក្រៅតែជាមេដឹកនាំមានភាពប៉ិនប្រសប់ជាមួយការប្រើប្រាស់ និងស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដែលតែងប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សារភ្ជាប់ជីវិតការងារ និងជីវិតឯកជនភាពរបស់សម្តេចជាមួយនឹងប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥។

មកដល់ពេលបច្ចុប្បន្នទំព័រ Facebook របស់សម្តេចតេជោ មានអ្នកចុច Like និង Follow ប្រមាណជា ១៣លាននាក់។

តាមរយៈទំព័រហ្វេសប៊ុកនេះ ក្រៅតែពីការផ្សព្វផ្សាយនូវសកម្មភាពការងាររបស់សម្តេចក្នុងកិច្ចការបម្រើជាតិ និងប្រជាជនហើយនោះ ទំព័រហ្វេសប៊ុក ក៏ជាទីលានដែលសម្តេចបានបង្ហាញពីជីវិតឯកជន និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។

បន្ថែមពីលើនោះ សម្តេចតេជោ ក៏អាចទទួលសំណើ បញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋតាមទំព័រ Facebook ផងដែរ។

ការឆ្ពោះមកប្រើប្រាស់ Instagram នាពេលនេះ គឺជាការបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន កំពុងពង្រីកការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញសង្គមដ៏ល្បាញល្បីលើពិភពលោកមួយនេះបន្ថែមទៀត។

សូមបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ ក្រៅតែពីការប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram សម្តេចតេជោ ក៏បានប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀត

ដើម្បីប្រាស្រ័យទាក់ទងជាមួយក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារផ្សេងៗ ក៏ដូចជាប្រើជាមធ្យោបាយ ដើម្បីបញ្ជូនសារនានាទៅកាន់ប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ Fresh News