Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក នេត្រ ភក្ត្រា​៖ មន្ត្រី​ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ពិសេស​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ការសម្អាត​ប្រាក់​ទាក់​ទឹ​ន​នឹង​បទល្មើស​ធនធានធម្មជាតិ​

  • បោះពុម្ព

ភ្នំពេញ: មន្ត្រីអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់, បង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

នេះជាការបញ្ជាក់ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងបរិស្ថាន។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានបែបនេះធ្វើឡើងនាឱកាស លោកបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត

និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មជូនមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនៅថ្ងៃទី ២៨ខែមេសាឆ្នាំ ២០២២។

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការអនុវត្តច្បាប់ទាក់ទងនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងសម្អាងបទល្មើស

និងបទល្មើសសម្អាតប្រាក់ក្នុងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា ក្រៅពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលប្រើប្រាស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ

មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានត្រូវពិនិត្យលើសម្អាងបទល្មើសដែលអាចពន្លាតដល់ការអនុវត្តច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិ

ក្នុងករណី មានតម្រុយដែលឈានដល់ការកសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា