Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ា​ណែ​ត : ភាពជោគជ័យ​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា គឺ​កើតឡើង​ដោយសារ​ការដឹកនាំ

  • បោះពុម្ព

ភ្នំពេញ: ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន ទេពកោសល្យ ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី រាជការគ្រប់លំដាប់ ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមជាមួយ នឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់ ការណែនាំ របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីក រាលដាល នៃជំងឺដ៏កាចសាហាវនេះ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង ស្ថិតក្នុង ភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

លោកបានបន្តថា កត្តាទាំងនេះ បង្ហាញអំពី ភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គី ប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញហើយកាចសាហាវ មួយ នេះ ហើយកម្លាំង សាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោម ការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានអរគុណក្រុមការងាររាជដ្ឋាភិបាល និងគណបក្ស ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្នុងស្រុកទ្រាំង ក៏ដូចជា

ទូទាំងខេត្តតាកែវ ដែលជានិច្ចជាកាលតែងរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋ ជាប់ជាប្រចាំតាមគ្រប់ រូបភាព សំដៅធានា បាននូវការស្វែងយល់ផ្ទាល់អំពីកម្រិត ជីវភាព ភាពស្និទ្ធស្នាល និងស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ

និងសូម លើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះឱ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀត ជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានផ្តល់ជូន។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទចំពោះសមិទ្ធផលជា ច្រើន ដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងសូមកោត សរសើរ ចំពោះ ស្មារតី សាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែក កសាងលើក ស្ទួយព្រះពុទ្ធសាសនា។

សមិទ្ធផល ជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជា ប្រយោជន៍ ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាម គន្លងប្រពៃ ណីសាសនា៕

ដកស្រង់ពី៖ រស្មីកម្ពុជា