Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និស្សិតកម្ពុជានឹងទទួលបានជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា ITEE ដោយមិនចាំបាច់សិក្សានៅប្រទេសជប៉ុន

  • បោះពុម្ព

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា (Information-Technology Engineers Examination – ITEE) ក្រោមការគាំទ្រភាពជាដៃគូរបស់ទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន។

ការសិក្សាជំនាញ ITEE ត្រូវបានធ្វើឡើងយៈពេល៣សប្តាហ៏ ស្មើនឹង៤៥ម៉ោង ដោយវគ្គដំបូងចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ វេនសិក្សា គឺរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៥៖៣០នាទីល្ងាច ដល់ម៉ោង ៨៖៣០នាទីយប់ ដែលមានទីតាំងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យា ដែលគ្រប់គ្រងដោយ IPA ជប៉ុន។ ម្យ៉ាងវិញទៀត ITEE គឺជាការប្រឡងជាប់ថ្នាក់ជាតិធំ បំផុតមួយនៅក្នុងប្រទេសជប៉ុន ដោយមានបេក្ខជនប្រឡងប្រមាណ៦០ម៉ឺន នាក់ ជារៀងរាល់ឆ្នាំ។

អត្ថប្រយោជន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល ITEE រួមមាបដូចជា៖

១៖ ទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ ដោយវិទ្យាស្ថានជាតិ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាតំណាងឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា

២៖ ទទួលបានការឧទ្ទេសនាមឱ្យចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដទៃទៀត នៅក្នុងប្រទេសកម្ពុជា

៣៖ ត្រៀមខ្លួនដើម្បីប្រឡងវិញ្ញាបណ្ណបត្រវិស្វករបច្ចេកវិទ្យានាពេលអនាគត និងទទួលបាកឱកាសការងារ នៅអាស៊ាន និងជប៉ុន

៤៖ សិស្សដែលបានពិន្ទុខ្ពស់ និងទទួលបានការឧបត្ថមគាំទ្រពីអង្គការ CIESF ដើម្បីទៅប្រលងយកសញ្ញាបត្រ ITEE នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ៥៖ ផ្ដល់ជូនសៀវភៅមេរៀនដោយឥតគិតថ្លៃ៕

 

 

ដកស្រង់ពី៖ Fresh News