Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីសុខាភិបាល ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីបញ្ហាសុខាភិបាលនៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុមហេង បានដឹកនាំមន្រ្តីក្រសួងសុខាភិបាលមួយក្រុម ចូលបំភ្លឺជូន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងវិស័យសុខាភិបាលកន្លងមក។

ការចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានលិខិតអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅក្នុងកិច្ចប្រជុំនេះ លោក ពេជ្រ ស្រស់ ក្នុងអាណត្តិប្រធានប្តូរវេនប្រចាំខែជាអ្នកសម្របសម្រួលផងដែរ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយពេលឈ្នះការបោះឆ្នោតជាតិអាណត្តិទី៦។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

សមាជិកឧត្តមក្រុមប្រឹក្សពិគ្រោះ និងផ្តល់យោបល់ អាចចុះធ្វើសកម្មភាពពិនិត្យរាល់សកម្មភាព របស់មន្ត្រីជាក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធម៌ថ្នាក់ក្រោមជាតិ ហើយក៏អាចកោះហៅមកសួរនាំលើរឿងរ៉ាវផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពបម្រើសង្គមជាតិ និងប្រជាជនផងដែរ។

ក្រោយពេលបង្កើតនេះ ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហាក់បានដើរតួជាកូនសភាតូចមួយ ដោយបានកោះហៅមន្រ្តីជាន់ខ្ពស់មួយចំនួន មកធ្វើការបំភ្លឺអំពីសកម្មភាពរបស់ខ្លួនផងដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ សកម្មភាពមួយចំនួនរបស់របស់សមាជិកឧត្តមក្រុមប្រឹក្សានេះ ក៏ទទួលបានការរិះគន់ពីអាជ្ញាធរមូលដ្ឋានផងដែរ ដោយសារធ្វើការហួសពីតួនាទីរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់យ៉ាងច្បាស់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពនានាមកពីគណបក្សនយោបាយក្រៅរដ្ឋសភា ដែលចូលរួមការបោះឆ្នោត នឹងមានត្រឹមតែអាណត្តិនេះប៉ុណ្ណោះ៕

 ដកស្រង់ពី៖ Fresh News