(បាងកក)៖ តុលាការធម្មនុញ្ញរបស់ថៃ បានរកឃើញថាលោក Pita Limjaroenrat ជាអ្នកនយោបាយថៃដ៏មានប្រជាប្រិយភាពមួយរូបដែលត្រូវបានរារាំងមិនឱ្យ ក្លាយជានាយករដ្ឋមន្ត្រី មិនបានធ្វើខុស ឬបំពានលើច្បាប់បោះឆ្នោតនោះទេ និងបានអនុញ្ញាតឱ្យរូបលោកទទួលបានសមាជិកភាពសភាឡើងវិញផងដែរ។
អានបន្ត៖ តុលាការធម្មនុញ្ញថៃ យល់ព្រមផ្ដល់សមាជិកភាពជាតំណាងរាស្ត្រឡើងវិញ សម្រាប់លោក Pita...
(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានអ៊ីស្រាអែលកាលពីថ្ងៃអង្គារថា ការបដិសេធរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu នៃដំណោះស្រាយរដ្ឋពីរ នឹងបន្តអូសបន្លាយដោយគ្មានកំណត់នូវជម្លោះដែលគំរាមកំហែង ដល់សន្តិភាពពិភពលោក និងជំរុញក្រុមជ្រុលនិយមនៅគ្រប់ទីកន្លែង។
អានបន្ត៖ ប្រមុខ UN ព្រមានថា ការបដិសេធរបស់អ៊ីស្រាអែលចំពោះដំណោះស្រាយរដ្ឋពីរ...
(ព្រុចស៊ែល)៖ នៅក្នុងការហៅទូរសព្ទមួយនៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថា ដ្ឋាភិបាលហុងគ្រីគាំទ្រសមាជិកភាពរបស់ប្រទេសស៊ុយអែតក្នុងសម្ព័ន្ធភាពយោធា។
អានបន្ត៖ ទីបំផុត នាយករដ្ឋមន្ត្រីហុងគ្រី ប្រាប់លោក Stoltenberg ថា...
(ប៉េកាំង)៖ កងទ័ពជើងទឹកអាមេរិក បានបញ្ជូននាវាចម្បាំងរបស់ខ្លួនឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពី ការបោះឆ្នោតសកលរបស់តៃវ៉ាន់ ហើយដែលការធ្វើដំណើរបែបនេះតែងតែធ្វើឱ្យចិនខឹងសម្បារជារឿយៗ។
អានបន្ត៖ យោធាអាមេរិក បញ្ជូននាវាចម្បាំង ឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់...
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសចិន បានឱ្យដឹងថាមនុស្សយ៉ាងហោច ៣៩នាក់បានស្លាប់កាលពីថ្ងៃពុធ ទី២៤ ខែមករា ក្រោយគ្រោះអគ្គិភ័យ បានឆាបឆេះហាងទំនិញមួយកន្លែងស្ថិតនៅក្នុងខេត្ត Jiangxi ភាគកណ្ដាលនៃប្រទេស។
អានបន្ត៖ មនុស្ស ៣៩នាក់ ស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះហាងទំនិញមួយ ក្នុងខេត្ត Jiangxi...
(កៀវ)៖ យោធាអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៉ីបានបាញ់យន្តហោះដ្រូន៣៣គ្រឿង និងមីស៉ីល២គ្រាប់ មកលើអ៊ុយក្រែន ខណៈប្រព័ន្ធការពារដែនអាកាស បាញ់កម្ទេចបានដ្រូន២២គ្រឿង ក្នុងចំណោមនោះ។
អានបន្ត៖ អ៊ុយក្រែនបាញ់ស្កាត់ដ្រូនរុស្ស៉ីបាន២២គ្រឿង ក្នុងចំណោម៣៣គ្រឿង...
មន្ត្រីនាយកដ្ឋានកែតម្រូវថៃ បានឲ្យដឹងកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងជាប់ពន្ធនាគារ គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត់ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដោះលែងឱ្យនៅក្រៅឃុំ នៅខែក្រោយ ដោយសារកត្តាអាយុ និងសុខភាពរបស់លោក។ មហាសេដ្ឋីថាក់ស៊ីន អាយុ 74 ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យដោយជំងឺលើសឈាម និងតឹងទ្រូងក្នុងរយៈពេលប៉ុន្មានម៉ោងនៃការវិលត្រឡប់មកប្រទេសថៃវិញ ក្នុងខែសីហា ពីការនិរទេសខ្លួនឯងរយៈពេល 15 ឆ្នាំ ដើម្បីអនុវត្តការកាត់ទោសរយៈពេល 8 ឆ្នាំពីបទរំលោភអំណាច។
អានបន្ត៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ដែលជាប់ពន្ធនាគារ...
ចំនួនប្រជាជននៃប្រទេសចិន បានបន្តថយចុះសម្រាប់រយៈពេល២ឆ្នាំជាប់គ្នា កាលពីឆ្នាំ២០២៣ ខណៈវា គឺជាការពន្លឿនថែមទៀតនូវទិន្នាការមួយ ដែលអាចនឹងជះផលប៉ះពាល់រយៈពេលវែង ទៅលើសក្តានុពលនៃ កំណើនសេដ្ឋកិច្ចរបស់់ប្រទេសមហាយក្សអាស៉ីមួយនេះ។
អានបន្ត៖ ចំនួនប្រជាជនចិន បន្តថយចុះជាលើកទី២ ដែលបង្កើនការព្រួយបារម្ភពីកំណើនរយះពេលវែង
កាលពីថ្ងៃពុធ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើបុគ្គល ២រូប អង្គភាពចំនួន ៣ និងកប៉ាល់ ១១គ្រឿងដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលកូរ៉េខាងជើង។
អានបន្ត៖ កូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មលើក្រុមអ្នកពាក់ព័ន្ធ...
(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងនឹងចាត់ទុក ក្រុមឧទ្ទាមហ៊ូទី (Houthi) នៃប្រទេសយេម៉ែន ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក ជាក្រុមភេរវករសាឡើងវិញ ក្រោយបានលុបឈ្មោះក្រុមនេះ ចេញពីបញ្ជីអង្គការភេរវកម្មរបស់ខ្លួន កាលពីឆ្នាំ២០២១។
អានបន្ត៖ សហរដ្ឋអាមេរិកគ្រោងកត់ឈ្មោះក្រុមហ៊ូទីយេម៉ែន ចូលក្នុងបញ្ជីក្រុមភេរវករសាជាថ្មី...
(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះ បាននិយាយថា គោលជំហររបស់ចិនក្នុងការមិនបោះបង់ចោលនូវជម្រើស នៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ គឺមានគោលដៅទៅលើការលូកលាន់ជ្រៀតជ្រែកពីបរទេស និងក្រុមអ្នកមានគំនិតប៉ុនប៉ងចង់បំបែករដ្ឋមួយចំនួនតូច មិនមែនទៅលើប្រជាជនតៃវ៉ាន់ភាគច្រើនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។
អានបន្ត៖ ចិនអះអាងថា គោលជំហរមិនបោះបង់ជម្រើសបង្រួបបង្រួមជាតិដោយប្រើកម្លាំងយោធា...
(ដាវ៉ូស, ស្វីស)៖ ព្រះអង្គម្ចាស់ Faisal bin Farhan ដែលជារដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អារ៉ាប៊ីសាអូឌីតនឹងរាប់រកអ៉ីស្រាអែលវិញ ប្រសិនបើកិច្ចព្រមព្រៀងដ៏ធំមួយត្រូវសម្រេចបាន ដែលរួមបញ្ចូលនូវភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន និងការពិភាក្សាប្រកបដោយភាពជាក់លាក់ ខណៈបច្ចុប្បន្នសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសមិនមានសញ្ញាថមថយនៅឡើយ។
អានបន្ត៖ អារ៉ាប៊ីសាអូឌីតថាអាចរាប់រកអ៉ីសា្រអែលវិញ ប្រសិនបើបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនមានផែនការបញ្ជូនគណៈប្រតិភូក្រៅផ្លូវការមួយទៅកាន់តៃវ៉ាន់ ក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅដែនកោះនេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមករា។
អានបន្ត៖ អាមេរិកមានផែនការបញ្ជូនប្រតិភូក្រៅផ្លូវការទៅកាន់តៃវ៉ាន់...
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា កូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ ស្មើនឹងទឹកប្រាក់៣លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្ថាបនាឡើងវិញនៅឧបទ្វីប Noto នៃខេត្ត Ishikawa ដែលបានទទួលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ។
អានបន្ត៖ កូរ៉េខាងត្បូងគ្រោងផ្តល់ជំនួយ៣លានដុល្លារដល់ជប៉ុន...
នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ខណៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវបានគេរំពឹងថានឹងប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី ក្នុងចេតនាផ្ដល់សន្ទុះថ្មីមួយសម្រាប់អាណត្តិជា ប្រធានាធិបតីរបស់លោក នៅមុនការបោះឆ្នោតសភាអឺរ៉ុប និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះដែលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះ។
អានបន្ត៖ នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne លាលែងចេញពីតំណែង...
ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ។
អានបន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន
កាលពីថ្ងៃអង្គារ ការបាញ់បង្ហោះផ្កាយរណបមួយរបស់ចិន បានបណ្តាលឱ្យអាជ្ញាធរនៅតៃវ៉ាន់ បញ្ជូនសារ ប្រកាស អាសន្នទៅកាន់គ្រប់ទូរស័ព្ទដៃរបស់ប្រជាជននៅទូទាំងដែនកោះនេះ ខណៈវាកើតឡើងនៅតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ មុនពេលតៃវ៉ាន់ ត្រូវរៀបចំការបោះឆ្នោតរើសមេដឹកនាំ និងសមាជិកសភាអាណត្តិថ្មី។
អានបន្ត៖ ចិនបាញ់បង្ហោះផ្កាយរណប បង្កឱ្យមានការប្រកាសអាសន្នតាមទូរស័ព្ទដៃ នៅទូទាំងកោះតៃវ៉ាន់
(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី Retno Marsudi បាននិយាយថា នៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រី ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត ក្រោមគោលដៅសម្រេចឱ្យបាន នូវក្រមប្រតិបត្តិដែលត្រូវបានពន្យារពេលជាយូរមកហើយ សម្រាប់សមុទ្រចិនខាងត្បូង ដែលជាតំបន់សមុទ្រមានបញ្ហាវិវាទ។
អានបន្ត៖ ឥណ្ឌូណេស៉ីថាត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត...
(តូក្យូ)៖ អាជ្ញាធរជប៉ុនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តួលេខអ្នកបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារលើភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករានេះ គឺបានបន្តកើនលើស២០០នាក់ហើយ និងជាង១០០នាក់ទៀត នៅបន្តបាត់ខ្លួន។
អានបន្ត៖ តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុន កើនលើស២០០នាក់ និងជាង១០០នាក់ទៀត...
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់យន្តហោះចម្បាំង Eurofighters ឱ្យអារ៉ាប៊ីសាអូឌីត។
អានបន្ត៖ អាល្លឺម៉ង់ថា ត្រៀមខ្លួនជាស្រេច ដើម្បីលក់យន្តហោះចម្បាំង Eurofighters...
អ្នកនយោបាយសញ្ជាតិបែលហ្ស៉ិក លោក Charles Michel បានប្រកាសថា នឹងលាលែងចេញពីតំណែង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប មុនពេលផុតអាណតិ្ត ដើម្បីអាចឈរឈ្មោះជាបេក្ខជនម្នាក់ នៅក្នុងការ បោះឆ្នោតរបស់សភាអឺរ៉ុប ដែលគ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៤។
អានបន្ត៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel...