(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានចេញមុខថ្កោសទោស នូវអ្វីដែលខ្លួនចាត់ទុកជា ការអត្ថាធិប្បាយមិនអាចទទួលយកបានដាច់ខាត ដោយរដ្ឋមន្រ្តីបេតិកភណ្ឌ និងកិច្ចការទីក្រុងហ៊្សេរុយសាឡិមរបស់អ៉ីស្រាអែល គឺលោក Amichay Eliyahu ពាក់ព័ន្ធការប្រើប្រាស់អាវុធនុយក្លេអ៊ែរលើដែនដីប៉ាឡេស្ទីន ហ្កាហ្សា ស្រ្ទីប (Gaza Strip)។
អានបន្ត៖ រុស្ស៉ីរិះគន់សម្តីរដ្ឋមន្រ្តីអ៉ីស្រាអែល ពាក់ព័ន្ធជម្រើសប្រើអាវុធនុយក្លេអ៊ែរ...
(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព ក្នុងតំបន់នៅឯកិច្ចប្រជុំកំពូល APEC នាសប្តាហ៍ក្រោយ។
អានបន្ត៖ ចំពោះមុខសម្ពាធពីចិន កោះតៃវ៉ាន់នឹងសង្កត់ធ្ងន់ពីសារសំខាន់នៃសន្តិភាព...
(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សជិត៥០,០០០នាក់ហើយ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នា នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពី២សប្តាហ៍មុន។
អានបន្ត៖ ការប្រយុទ្ធគ្នានៅភាគខាងជើងមីយ៉ាន់ម៉ា បង្ខំឱ្យមនុស្សសរុបជិត៥០,០០០នាក់...
(មូស្គូ)៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែនជាមួយមន្រ្តីយោធាកំពូលៗ ដែលរួមមានទាំងរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu និងប្រធានអគ្គសេនានៃកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ Valery Gerasimov។
អានបន្ត៖ លោក ពូទីន ជួបមន្រ្តីយោធាកំពូលៗរបស់រុស្ស៉ី ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក បានចែករំលែកក្តីបារម្ភជាមួយសមភាគីកូរ៉េខាងត្បូង អំពីការកើនឡើងនូវទំនាក់ទំនងយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងលំហូរអាវុធ និងជំនួយបច្ចេកទេស។
ប្រធានាធិបតីក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃរបបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ កាលពីថ្ងៃពុធថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹងហានិភ័យ នៃការបែកខ្ញែកជាចំណែកៗ ដោយសារតែការគ្រប់គ្រងមិនមានប្រសិទ្ធភាពលើអំពើហិង្សា ដែលបានផ្ទុះឡើង ថ្មីៗនេះ នៅឯតំបន់ព្រំដែនជាប់ជាមួយចិន។
អានបន្ត៖ ប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងការបែកខ្ញែកជាចំណែកៗ ដោយសារជម្លោះនៅតាមព្រំដែន
រដ្ឋាភិបាលចិន បានប្រាប់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ឲ្យបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បី «ពង្រឹង» ទំនាក់ទំនងជាមួយតៃវ៉ាន់ បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងឡុងដ៍ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងតៃវ៉ាន់ និងអង់គ្លេសនាពេលថ្មីៗនេះ។
អានបន្ត៖ ចិន ប្រាប់អង់គ្លេស ឲ្យឈប់ប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់
ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថានឹងព្យាយាមសម្របសម្រួលជាមួយសភាក្នុងការផ្តល់សច្ចាប័នលើសមាជិកភាព NATO របស់ស៊ុយអែត តាមដែលអាចធ្វើទៅបាន ប៉ុន្តែបានបន្ថែមថា ទីក្រុងស្តុកខុល (Stockhom) មិនទាន់ចាត់វិធានការគ្រប់គ្រាន់លើក្រុមសកម្មប្រយុទ្ធឃឺដនៅឡើយទេ។
អានបន្ត៖ លោក Erdogan ថា នឹងសម្របសម្រួលដល់ការផ្តល់សច្ចាប័ន លើសំណើរសុំចូលជាសមាជិក NATO...
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo នឹងជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងខែនេះ ហើយជំនួបនោះ ទំនងជានឹងប្រព្រឹត្តទៅនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន។
អានបន្ត៖ ប្រធានាធិបតីឥណ្ឌូណេស៉ី គ្រោងជួបលោក បៃដិន នៅសហរដ្ឋអាមេរិក ក្នុងខែនេះ
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese កាលពីថ្ងៃអង្គារ បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាង នៅឯទីក្រុងប៉េកាំង ខណៈវា គឺជាការចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលលោក Albanese បាននិយាយថា នឹងបន្តប្រព្រឹត្តទៅដូចដើមឡើងវិញ ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ា និងទីក្រុងប៉េកាំង កំពុងវិលមករកស្ថិរភាពយ៉ាងឆាប់រហ័ស។
អានបន្ត៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី-ចិន ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង,...
ប្រមុខកងទ័ពជើងទឹករុស្ស៉ី បានជួបជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មុនការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា កាលពីថ្ងៃអង្គារ ដែលជាសមយុទ្ធយោធារួមលើកដំបូង រវាងប្រទេសទាំងពីរ។
អានបន្ត៖ មីយ៉ាន់ម៉ា និងរុស្ស៉ី រួមគ្នាធ្វើសមយុទ្ធយោធាជាលើកដំបូង...
ប្រភពចំនួនប្រាំមួយ បានប្រាប់រ៉យទ័រថា លោកវ៉្លាឌីមៀ ពូទីន បានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមីនា ២០២៤ នេះជាចំណាត់ការ ដែលនឹងរក្សាលោកឱ្យកាន់អំណាចរហូតដល់ឆ្នាំ 2030 ខណៈដែលប្រធានវិមានក្រឹមឡាំង មានអារម្មណ៍ថា លោក ត្រូវតែដឹកនាំប្រទេសរុស្ស៊ីឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
អានបន្ត៖ លោកពូទីនរបស់រុស្ស៊ី នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ 2024
រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់រដ្ឋាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងញូវដែលីរបស់ឥណ្ឌា នឹងដាក់កម្រិតលើការប្រើប្រាស់យានយន្តរយៈពេលមួយសប្តាហ៍ នៅចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ដើម្បីទប់ស្កាត់ការបំពុលខ្យល់។
អានបន្ត៖ New Delhi រឹតបន្តឹងការប្រើប្រាស់យានយន្ត ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស
មន្ត្រីចិនម្នាក់ កាលពីថ្ងៃចន្ទ បាននិយាយថា មីយ៉ាន់ម៉ា គួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីថែរក្សាស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ ខណៈយោធាមីយ៉ាន់ម៉ា និងកងកម្លាំដប្រដាប់អាវុធជនជាតិភាគតិច កំពុងបង្កើនការវាយប្រយុទ្ធដណ្ដើមទឹកដីគ្នាកាន់កាប់។
អានបន្ត៖ ចិន ជំរុញឱ្យមីយ៉ាន់ម៉ា ផ្ដល់ការសហការ ដើម្បីរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន
(វ៉ាស៉ីនតោន)៖ មន្រ្តីការទូតជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែបន្តផ្តោតទៅលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកដដែល បើទោះបីជាមានការបញ្ហាប្រឈមជាសកលដទៃទៀតក៏ដោយក្តី ស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទៅកាន់តំបន់អាស៉ី ក្រោយការបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា នៅចំពោះមុខសង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស។
អានបន្ត៖ សហរដ្ឋអាមេរិកថា នៅតែបន្តផ្តោតលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក...
ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយថា ខ្លួនបានចាប់ផ្តើមបញ្ចេញទឹកចំនួន 7,800 តោន ដែលត្រូវបានប្រើ ដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ ដែលបានរលាយ បន្ទាប់ពីរលកយក្សស៊ូណាមិដ៏សាហាវកាលពីឆ្នាំ 2011។
ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនប្រជាជនប៉ាឡេស្ទីនដែល ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ឥឡូវនេះ បានកើនឡើងដល់ ៩,០៦១ នាក់ហើយ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួស មាន លើសពី ៣២,០០០ នាក់ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុម ហាម៉ាស់។
អានបន្ត៖ ចំនួនមនុស្សស្លាប់នៅតំបន់ហ្គាហ្សាកើនលើសជាង ៩,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ
អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃពុធថា យោធា បានបាត់បង់ការគ្រប់គ្រងលើក្រុង យុទ្ធសាស្រ្តមួយ នៅភាគខាងជើងជាប់ព្រំប្រទល់ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជា ច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។
អានបន្ត៖ យោធាមីយ៉ាន់ម៉ា បាត់បង់ក្រុងយុទ្ធសាស្រ្តមួយ នៅជាប់ព្រំប្រទល់ចិន...
(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានចេញមុខទទួលស្គាល់ថា ខ្លួនកំពុងបិទស្ថានទូតមួយចំនួន ដើម្បីរៀបចំសមត្ថភាពផ្នែកការទូតឡើងវិញ ឱ្យមានប្រសិទ្ធភាពជាងមុន បន្ទាប់ពីកូរ៉េខាងត្បូងបានមើលឃើញថា ការបិទស្ថានទូតរបស់កូរ៉េខាងជើង គឺជាសញ្ញាមួយបង្ហាញថា ទីក្រុងព្យុងយ៉ាងកំពុងប្រឈមបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែសម្ពាធទណ្ឌកម្មរបស់អន្តរជាតិ។
អានបន្ត៖ កូរ៉េខាងជើងទទួលស្គាល់ការបិទស្ថានទូតមួយចំនួន ប៉ុន្តែអះអាងថា...
(ណៃពិដោ)៖ អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាបានបាត់បង់ការគ្រប់គ្រងលើក្រុងយុទ្ធសាស្រ្តមួយ នៅភាគខាងជើងជាប់ព្រំប្រទល់ ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជាច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។
អានបន្ត៖ យោធាមីយ៉ាន់ម៉ាបាត់បង់ក្រុងយុទ្ធសាស្រ្តមួយ នៅជាប់ព្រំប្រទល់ចិន...
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃពុធថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៨-៩ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង និងសម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល ជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin។
អានបន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង...