បណ្តាញសង្គម

សហរដ្ឋអាមេរិក និងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង និងការប្រើប្រព័ន្ធមីស៉ីល Patriot នៅអ៊ុយក្រែន

 សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៉ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩ គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថា ជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុង ការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៉ី កាលពីខែមករា។

អាន​បន្ត៖ សហរដ្ឋអាមេរិក និងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង...

ប្រមុខការពារជាតិហ្វីលីពីន ប្តេជ្ញាការពារអធិបតេយ្យជាតិ ក្រោយអតីតប្រធានាធិបតី លោក ឌូតឺតេ ប្រកូកប្រកាសចង់បានឯករាជ្យសម្រាប់កោះ Mindanao

 រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន កាលពីថ្ងៃចន្ទ បានសម្តែងការប្តេជ្ញាចិត្ត ដើម្បីការពារអធិបតេយ្យជាតិ ក្រោយការគំរាមចង់ធ្វើអបគមន៍ពីសំណាក់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។

អាន​បន្ត៖ ប្រមុខការពារជាតិហ្វីលីពីន ប្តេជ្ញាការពារអធិបតេយ្យជាតិ ក្រោយអតីតប្រធានាធិបតី...

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន បើជាប់ឆ្នោតជាថ្មី

 បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងដំឡើងពន្ធលើចិនសាជាថ្មី ប្រសិនបើជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ហើយពន្ធទាំងនោះ អាចនឹងត្រូវដំឡើងខ្ពស់ជាង ៦០ភាគរយទៀតផង។

អាន​បន្ត៖ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន...

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានចោទប្រកាន់់ពីបទប្រមាថព្រះមហាក្សត្រ ប៉ុន្តែមិនទាន់ច្បាស់ថា សំណុំរឿងនេះនឹងឡើងដល់តុលាការដែរឬអត់ទេ

 មន្រ្តីថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប៉ូលិសថៃ បានដាក់ពាក្យចោទប្រកាន់លើអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីបទប្រមាថអង្គព្រះមហាក្សត្រ ជុំវិញពាក្យសម្តីដែលរូបលោកធ្លាប់និយាយ កាលពីជិត១ទសវត្សរ៍មុន ប៉ុន្តែភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើសំណុំរឿងនឹងត្រូវឡើងដល់តុលាការ ដែរឬយ៉ាងណា។

អាន​បន្ត៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានចោទប្រកាន់់ពីបទប្រមាថព្រះមហាក្សត្រ...

ចិន ប្រកាសប្រឆាំងនិងបង្រ្កាបការវាយប្រហារតាមអ៉ីនធឺណេតគ្រប់ទម្រង់

 ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បានប្រកាសថា រដ្ឋាភិបាលចិន មិនអត់ឱនឡើយ ចំពោះការវាយប្រហារ តាមអ៉ីនធឺណេតគ្រប់ទម្រង់ ហើយនឹងមិនអនុញ្ញាតឱ្យប្រទេស ឬបុគ្គលណាមួយធ្វើសកម្មភាពខុសច្បាប់ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន។

អាន​បន្ត៖ ចិន ប្រកាសប្រឆាំងនិងបង្រ្កាបការវាយប្រហារតាមអ៉ីនធឺណេតគ្រប់ទម្រង់

រដ្ឋមន្រ្តីការបរទេសអាមេរិក បន្តដំណើរទៅកាន់អេហ្ស៉ីប ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា

 រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកបទឈប់បាញ់ថ្មី និងការបញ្ចប់សង្រ្គាម អ៉ីស្រាអែល-ហាម៉ាស។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសអាមេរិក បន្តដំណើរទៅកាន់អេហ្ស៉ីប...

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (Video inside)

(ឌូបៃ)៖ កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាលនៃកម្មវិធីអាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលកំពុងសម្លឹងរកការលក់អាវុធបន្ថែមទៀតក្នុងតំបន់។

អាន​បន្ត៖ កូរ៉េខាងត្បូង...

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៤១នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរត់ចេញពីមណ្ឌលឃុំឃាំងម៉ាឡេស៊ី

 មន្ត្រីប៉ូលិសជាន់ខ្ពស់ម៉ាឡេស៊ីមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលហត់នឿយ និងស្រេកឃ្លានជាង 40 នាក់ ត្រូវបានប៉ូលីសម៉ាឡេស៊ី ចាប់បានមកវិញ បន្ទាប់ពីការបំបែកមជ្ឈមណ្ឌលឃុំឃាំងដោយជនចំណាកស្រុកចំនួន 131 នាក់មកពីប្រទេសមីយ៉ាន់ម៉ា។

អាន​បន្ត៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៤១នាក់ ត្រូវបានចាប់ខ្លួន...

អវកាសយានិករុស្ស៉ី នឹងបំបែកកំណត់ត្រា សម្រាប់ការចំណាយពេលសរុបច្រើនបំផុត នៅទីអវកាស

 ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានផ្សាយថា កាលពីថ្ងៃអាទិត្យ អវកាសយានិករុស្ស៉ី លោក Oleg Kononenko ត្រូវបានរំពឹងថា នឹងបំបែកកំណត់ត្រាពិភពលោក សម្រាប់រយៈពេលស្នាក់នៅសរុបក្នុងទីអវកាសយូរជាងគេបង្អស់ គឺរហូតដល់ជិត២ឆ្នាំកន្លះ។

អាន​បន្ត៖ អវកាសយានិករុស្ស៉ី នឹងបំបែកកំណត់ត្រា សម្រាប់ការចំណាយពេលសរុបច្រើនបំផុត នៅទីអវកាស

ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំនាដើមសប្តាហ៍ក្រោយ តាមសំណើរុស្ស៉ី ពាក់ព័ន្ធការវាយប្រហាររបស់អាមេរិក នៅមជ្ឈិមបូព៌ា

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃចន្ទដើម សប្តាហ៍នេះ ពាក់ព័ន្ធការវាយប្រហាររបស់ទីក្រុងវ៉ាស៉ីនតោន នៅប្រទេសអ៉ីរ៉ាក់និងស៉ីរី ដែលជាសកម្មភាព សងសឹក សម្រាប់ការស្លាប់នៃទាហានអាមេរិក ៣នាក់។

អាន​បន្ត៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំនាដើមសប្តាហ៍ក្រោយ តាមសំណើរុស្ស៉ី...

កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ចូលសមុទ្រ

 យោធាកូរ៉េខាងត្បូង  បានឱ្យដឹងថា កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីលគ្រូសជាច្រើន គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងលិចរបស់ខ្លួន តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់សាក ល្បងមីស៊ីលគ្រូសចេញពីនាវាមុជទឹក។

អាន​បន្ត៖ កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ចូលសមុទ្រ

អ៉ីរ៉ង ព្រមានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារគ្រប់ទម្រង់

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានផ្សាយកាលពីនៅថ្ងៃពុធថា បេសកជនប្រចាំអង្គកាសហប្រជាជាតិ (UN) លោក Amir Saeid Iravani បានព្រមានថា ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារគ្រប់ទម្រង់មកលើទឹកដី ផលប្រយោជន៍ ឬពលរដ្ឋអ៉ីរ៉ង់នៅខាងក្រៅទឹកដីរបស់ខ្លួន។

អាន​បន្ត៖ អ៉ីរ៉ង ព្រមានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារគ្រប់ទម្រង់

ព្រះមហាក្សត្រម៉ាឡេស៉ីថ្មី យាងឡើងកាន់តំណែងជាផ្លូវការ សម្រាប់រយៈពេល៥ឆ្នាំ

កាលពីថ្ងៃពុធ ព្រះចៅស៊ូលតង់ Ibrahim មកពីរដ្ឋ Johor បានស្បថចូលកាន់តំណែងជាផ្លូវការ ជាព្រះ មហាក្សត្រថ្មី របស់ប្រទេសម៉ាឡេស៉ី។ ពិធីស្បថចូលកាន់តំណែងខាងលើ ត្រូវបានប្រារព្ធឡើងនៅឯព្រះរាជវាំងជាតិម៉ាឡេស៉ី ក្នុងទីក្រុងគូឡាឡាំពួ។

អាន​បន្ត៖ ព្រះមហាក្សត្រម៉ាឡេស៉ីថ្មី យាងឡើងកាន់តំណែងជាផ្លូវការ សម្រាប់រយៈពេល៥ឆ្នាំ

លោក Yoon ព្រមានថា កូរ៉េខាងជើង អាចនឹងព្យាយាមរំខាន ការបោះឆ្នោតសភារបស់កូរ៉េខាងត្បូង ក្នុងខែមេសា

 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានកាលពីថ្ងៃពុធថា កូរ៉េខាងជើង អាច បង្ក ហេតុ ដូចជាធ្វើសកម្មភាពប្រដាប់អាវុធនៅក្បែរព្រំដែនរួម បាញ់យន្តហោះដ្រូន ការវាយប្រហារតាម អ៉ីនធឺណិត ឬផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងជ្រៀតជ្រែកការបោះឆ្នោតសភាកូរ៉េខាងត្បូង នៅខែ មេសា។

អាន​បន្ត៖ លោក Yoon ព្រមានថា កូរ៉េខាងជើង អាចនឹងព្យាយាមរំខាន...

ហ្វីលីពីនគ្រោងទិញនាវាមុជទឹក ដើម្បីការពារអធិបតេយ្យ នៅសមុទ្រចិនខាងត្បូង

 ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ទើបតែបានអនុម័តជំហានទី៣ នៃការធ្វើទំនើប កម្មយោធារបស់ប្រទេសហ្វីលីពីន ដែលក្នុងនោះរួមមានទាំងការទិញនាវាមុជទឹកដំបូងបង្អស់ផងដែរ ដើម្បី ការពារអធិបតេយ្យរបស់ខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទទឹកដី។

អាន​បន្ត៖ ហ្វីលីពីនគ្រោងទិញនាវាមុជទឹក ដើម្បីការពារអធិបតេយ្យ នៅសមុទ្រចិនខាងត្បូង

មេដឹកនាំរបបសឹកមីយ៉ាន់ម៉ាថា នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្រ្កាបក្រុមប្រឆាំង

 មេដឹកនាំរបបសឹក លោក Min Aung Hlaing បាននិយាយថា យោធាមីយ៉ាន់ម៉ា នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្រ្កាបក្រុមអ្នកប្រឆាំងនឹងអំណាចដឹកនាំរបស់ខ្លួន បន្ទាប់ពីរបបសឹកប្រកាសពន្យារការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលនឹងអាចនាំទៅរកការលើកពេល ការរៀបចំការបោះឆ្នោតដូចគ្នាដែរ។

អាន​បន្ត៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ាថា នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្រ្កាបក្រុមប្រឆាំង

គណៈប្រតិភូកូរ៉េខាងជើង នឹងទៅកាន់ទីក្រុងមូស្គូសម្រាប់ដំណើរទស្សនកិច្ចថ្មីមួយទៀត

 ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានដកស្រង់សម្តីរបស់សមាជិកសភាមកពីគណបក្សប្រឆាំង កាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូមួយក្រុមរបស់កូរ៉េខាងជើង នឹងមកធ្វើទស្សនកិច្ចនៅសភាជាន់ទាបរបស់រុស្ស៉ី នាថ្ងៃទី១៣ ខែ កុម្ភៈ ខាងមុខនេះ។

អាន​បន្ត៖ គណៈប្រតិភូកូរ៉េខាងជើង នឹងទៅកាន់ទីក្រុងមូស្គូសម្រាប់ដំណើរទស្សនកិច្ចថ្មីមួយទៀត

យោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់សាកល្បងមីស៉ីលគ្រូសជាច្រើនគ្រាប់ទៀត

 កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើង បានបាញ់មីស៉ីលគ្រូសជាច្រើនគ្រាប់ ដោយយោធាកូរ៉េខាងត្បូង និយាយថា វាជាសកម្មភាពភាពថ្មីទៀត ដែលបង្កឲ្យមានភាពតានតឹងពីសំណាក់រដ្ឋនុយក្លេអ៊ែរមួយនេះ។

អាន​បន្ត៖ យោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់សាកល្បងមីស៉ីលគ្រូសជាច្រើនគ្រាប់ទៀត

ថៃ និងចិន ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋការគ្នាទៅវិញទៅមក

ប្រទេសថៃ និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ក្នុងការលើកលែងតម្រូវការទិដ្ឋាការគ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

អាន​បន្ត៖ ថៃ និងចិន ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋការគ្នាទៅវិញទៅមក

លោក ពូទីន បានចុះឈ្មោះជាផ្លូវការជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅខែមីនាខាងមុខ

 ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ បានទទួលស្គាល់ជាផ្លូវការចំពោះបេក្ខភាពរបស់លោក វ៉្លាឌីមៀ ពូទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមីនាខាងមុខ ជាការបោះឆ្នោត ដែលលោកស្ទើរតែប្រាកដក្នុងចិត្តថា នឹងឈ្នះ។

អាន​បន្ត៖ លោក ពូទីន បានចុះឈ្មោះជាផ្លូវការជាបេក្ខជនប្រធានាធិបតី...

ហ្វីលីពីន និងសហរដ្ឋអាមេរិក មានបំណងរៀបចំកិច្ចប្រជុំ ២បូក២ នៅក្នុងខែមីនា

 ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៉ីនតោន បាននិយាយកាលពីថ្ងៃចន្ទថា ហ្វីលីពីន និងសហរដ្ឋអាមេរិក មានបំណងរៀបចំកិច្ចប្រជុំ ២បូក២ (2-plus-2) ដែលជាកិច្ចប្រជុំរវាងមន្រ្តីការទូត និងមន្រ្តីការពារជាតិកំពូលៗមកពីប្រទេសទាំង២ ក្នុងទីក្រុងម៉ានីល នៅខែមីនា។

អាន​បន្ត៖ ហ្វីលីពីន និងសហរដ្ឋអាមេរិក មានបំណងរៀបចំកិច្ចប្រជុំ ២បូក២ នៅក្នុងខែមីនា