Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក បានផ្អាកការផ្តល់កម្មវិធី F-35 ទៅឲ្យប្រទេសទួគី លើបញ្ហាសព្វាវុធរុស្សី

  • បោះពុម្ព

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួន បានផ្អាកនូវការប្រគល់ទំនិញទាំងអស់ និងការងាររួមគ្នាជាមួយប្រទេសទួគី លើកម្មវិធីយន្តហោះប្រយុទ្ធ F-35 បន្ទាប់ពីសម្ព័ន្ធមិត្តអង្គការណាតូមួយនេះ ទទូចលើបញ្ហាការបញ្ជាទិញដ៏សំខាន់ពីប្រទេសរុស្សី។

បន្ទាប់ពីការព្រមានរាប់សិបខែរួចមក សហរដ្ឋអាមេរិក បាននិយាយថាការសម្រេចចិត្តរបស់ប្រទេសទួគី ក្នុងការទិញប្រព័ន្ធ S-400 របស់រុស្សី គឺមិនស៊ីគ្នាជាមួយនឹងគ្រឿង ដែលមានស្រាប់នៃកម្មវិធីយន្តហោះ សង្រ្គាមដែលមាននិមិត្តសញ្ញារបស់អាមេរិកនោះទេ។

មន្រ្តីសហរដ្ឋអាមេរិក បានបង្ហាញក្តីកង្វល់ថា ដោយប្រទេសទួគីនៅក្នុងជំរុំទាំងពីរ នុះប្រទេសរុស្សី អាចរក្សាទិន្នន័យ F-35 ក្នុងការធ្វើឲ្យកាន់តែប្រសើរនូវភាពត្រឹមត្រូវនៃប្រព័ន្ធ S-400 ប្រឆាំងនឹងយន្តហោះរបស់លោកខាងលិច។

មន្ទីរ Pentagon បានថ្លែងថា ខ្លួនបានចាប់ផ្តើមរកមើលប្រភពបន្ទាប់បន្សំ ដើម្បីផលិតគ្រឿងសម្រាប់ F-35s ដែលត្រូវបានកំពុងរៀបចំបង្កើតឡើងក្នុងប្រទេសទួគី។

ប្រទេសទួគី មានគម្រោងទិញយន្តហោះចម្បាំងម៉ាក 100 F-35A ដោយអ្នកបើកយន្តហោះ ទទួលការហ្វឹកហាត់ពីសហរដ្ឋអាមេរិករួចជាស្រេច។

អ្នកផលិតយន្តហោះ គឺលោក Lockheed Martin បាននិយាយថា កិច្ចសន្យាជាមួយក្រុមហ៊ុនប្រទេសទួគី ក្នុងការស្ថាបនាគ្រឿងសម្រាប់ F-35 ត្រូវបានរំពឹងនឹងឈានដល់តម្លៃ ១២ពាន់លានដុល្លារអាមេរិក នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអង្គារ៍។