Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស៣០នាក់ បានអះអាងថាស្លាប់ ក្នុងការឆេះព្រៃ នាភាគនារតីប្រទេសចិន

  • បោះពុម្ព

មានមនុស្សចំនួន ៣០នាក់ ត្រូវបានអះអាងថា បានស្លាប់បាត់បង់ជីវិត ខណះប្រយុទ្ធតស៊ូនឹងភ្លើងឆេះព្រៃ ក្នុងខេត្ត Sichuan ភាគនារតីប្រទេសចិន នេះបើតាមអជ្ញាធរប្រាប់កាលពីថ្ងៃចន្ទ។

បុគ្គលិកអគ្គិភ័យចំនួន២៧នាក់ និងប្រជាជនក្នុងតំបន់ចំនួន៣នាក់ផ្សេងទៀត បានបាត់ខ្លួនកាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីមានការផ្លាស់ប្តូរភ្លាមៗនូវទិសដៅខ្យល់ ដែលបង្កឲ្យមានការឆាបឆេះជាអណ្តាតភ្លើងឡើង នេះបើយោងតាមក្រសួងគ្រប់គ្រងកិច្ចការបន្ទាន់។

អជ្ញាធរក្នុងតំបន់ បានបញ្ជូនមនុស្សចំនួន ៦៨៩នាក់ទៅពន្លត់អណ្តាតភ្លើង ដែលបានកើតឡើងនាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ នាតំបន់ដាច់ស្រយាលមួយកន្លែង នៅលើភ្នំនៅកម្ពស់ជាង 3.800 ម៉ែត្រ។

បុគ្គលិកអគ្គិភ័យ គឺនៅតែកំពុងព្យាយាមទប់ទល់នឹងអណ្តាតភ្លើង។ អត្តសញ្ញាណនៃសាកសព និងការលួងលោមសម្រាប់ក្រុមគ្រួសារពួកគេ ក៏កំពុងតែដំនើរការផងដែរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាព្រឹកថ្ងៃអង្គារ៍។