បណ្តាញសង្គម

គណបក្សនយោបាយថៃ គ្រោងបង្កើតរដ្ឋាភិបាល “ចម្រុះ” ប្រជាធិបតេយ្យ ប្រឆាំងនឹងរដ្ឋាភិបាលយោធា

បក្សពួកដែលគាំទ្រប្រជាធិបតេយ្យថៃ កាលពីថ្ងៃអង្គារ៍ បានផ្លាស់ទីដើម្បីបង្រួបបង្រួម និងបង្អាក់គណបក្ស Phalang Pracharat ពីការបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ ២០១៤មក។

រដ្ឋាភិបាលយោធា ហាក់ដូចជាឋិតក្នុងជំហប្រឆាំងដើម្បីវិលត្រឡប់ទៅកាន់អំណាចជារដ្ឋបាលស៊ីវិល បន្ទាប់ពីលទ្ធផលបឋម ពីការបោះឆ្នោតនាថ្ងៃអាទិត្យ បានបង្ហាញនូវគណបក្សសិទ្ធប្រទានរបស់ខ្លួន ធានាបាននូវសម្លេងគាំទ្រភាគច្រើន ដែលមិនរំពឹងទុកពីការបោះឆ្នោតប្រជាប្រិយ។

សម្លេងឆ្នោតប្រហែល ៧.៦លានសន្លឹក បានទៅគណបក្ស Phalang Pracharat ជាមួយ 94 ភាគរយនៃសន្លឹកឆ្នោតសរុប នេះបើតាមគណះកម្មាការរៀបចំការបោះឆ្នោតប្រាប់។

នោះគឺផ្តល់ឲ្យគណបក្ស និងបេក្ខជននាយករដ្ឋមន្រ្តីរបស់ខ្លួន គឺលោក Prayut Chan-O-Cha ការទាមទារយ៉ាងខ្លាំងក្លាចំពោះភាពស្របច្បាប់ពីការបោះឆ្នោត ដែលធ្វើឡើងក្រោមការគ្រប់គ្រងរបស់រដ្ឋា-ភិបាលយោធាថ្មី។

មានសន្លឹកឆ្នោតច្រើនជាង៤០ម៉ឺនសន្លឹក នាំមុខគណបក្ស Pheu Thai ដែលជាគណបក្សប្រជាប្រិយ ត្រូវបានផ្តួលរលំពីអំណាច កាលពីរដ្ឋប្រហារឆ្នាំ២០១៤ និងជាប់ទាក់ទងជាមួយអតីតនាយករដ្ឋមន្រ្តី ដែលនិរទេសខ្លួនឯង គឺលោក Thaksin Shinawatra ។

យោងតាមតួលេខដំបូង បានឱ្យដឹងថា គណបក្ស Pheu Thai ទំនងនៅតែក្លាយជាគណបក្សដ៏ធំបំផុតនៅក្នុងសភាជាន់ទាប ដែលទទួលបានកៅអីចំនួន 137អសនៈ បើប្រៀបធៀបទៅនឹងអសនះចំនួន 97 របស់គណបក្ស Phalang Pracharat។