Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន Boeing បើកការធ្វើតេស្តិ៍លើជើងហោះ 737 MAX បន្ទាប់ពីការធ្លាក់

  • បោះពុម្ព

ក្រុមហ៊ុន Boeing បានហោះហើរសាកល្បងជើងហោះហើរ 737 MAX របស់ខ្លួន ដើម្បីវាយតម្លៃការជួសជុលសម្រាប់ប្រព័ន្ធគោលដៅដែលជាបុព្វហេតុសក្តានុពលនៃការធ្លាក់យន្តហោះដ៏សាហាវ នេះបើតាមប្រភពពីរជិតស្និទ្ធជាមួយនឹងបញ្ហាប្រាប់កាលពីថ្ងៃអង្គារ៍។

ក្រុមហ៊ុនអាកាសចរណ៏យក្ស ដែលបានធ្លាប់បានឆាបឆេះ ហើយយន្តហោះប្រភេទតូច ជាផលិតផលដ៏ល្អបំផុតរបស់ខ្លួន លែងបានហោះហើរចាប់តាំងពីថ្ងៃ១៣ ខែមីនា បានធ្វើតេស្តិប្រព័ន្ធឲ្យកាន់តែប្រសើរកាលពីថ្ងៃចន្ទ តែរយះពេល២ថ្ងៃ បន្ទាប់ពីអ្នកបើកយន្តហោះមកពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានធ្វើការហោះហើរសាកល្បង ក្នុងទីក្រុង Renton រដ្ឋធានី Washington នេះបើតាមប្រភពប្រាប់។

ក្រុមហ៊ុន Boeing ត្រូវការអជ្ញាប័ណ្ឌពីរដ្ឋបាលអាកាសចរណ៏សហព័ន្ធ FAA មុនពេលយន្តហោះ MAX អាចវិលត្រលប់មកហោះហើរវិញបាន។ ប៉ុន្តែក្រុមហ៊ុន នៅតែមិនទាន់បានដាក់សំណើរបំណះកម្មវិធីទន់ software របស់ខ្លួនទៅកាន់ FAA នៅឡើយទេ នេះបើតាមប្រភពរដ្ឋាភិបាលប្រាប់កាសែត AFP ។

យន្តហោះនោះ បានផ្អាកការហោះហើរខ្លួនបន្ទាប់ពីឧបទ្ទវហេតុដល់អាយុជីវិតចំនួន២ ពាក់ព័ន្ធនឹងអាកាសចរណ៏អេត្យូពី កាលពីដើមខែ នេះ Lion Air និងកាលពីខែតុលា ដែលបានសម្លាប់អ្នកដំណើរ៣៤៦នាក់។

វិស្វករ បានកំពុងផ្តោតលើការដោះស្រាយបញ្ហា ជាមួយប្រព័ន្ធ MCAS ដែលជាប្រព័ន្ធបង្ការការរលត់ តាក់តែងដើម្បីចង្អុលតម្រង់ក្បាលនៃការធ្លាក់ចុះយន្តហោះ 737 MAX 8 ប្រសិនបើវាឋិតក្នុងគ្រោះថ្នាក់នៃការរលត់ ឬក៏បាត់បង់នូវការងើបឡើង។ ប្រព័ន្ធនោះ ត្រូវបានគេរិះគន់ ចាប់តាំងពី វាអាចខូច និងធ្វើឲ្យកាន់តែពិបាកសម្រាប់អ្នកបើកយន្តហោះ ក្នុងការគ្រប់គ្រងយាន្ត។

ការធ្លាក់ចុះនាពេលថ្មីៗទាំងពីរនោះ បានកើតឡើងភ្លាមៗ បន្ទាប់ពីយន្តហោះនោះ ធ្វើដំនើរចេញបានមួយភ្លេត។ ប្រព័ន្ធបង្កើនលក្ខណះពិសេសនៃដំណើរការម៉ាស៊ីន ឬហៅកាត់ថា MCAS ត្រូវបានគេតម្លើងក្នុងយន្តហោះប្រភេទ MAX ដោយសារតែវាធ្ងន់ជាងប្រភេទមុនៗនៃយន្តហោះ 737។