មានប្រជាជនច្រើនជាង១ពាន់ មានការភ័យខ្លាចអាចនឹងបាត់បង់ជីវិត នៅក្នុងព្យុះ នាប្រទេស ម៉ូហ្សំប៊ិក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
មានប្រជាជនច្រើនជាង១ពាន់នាក់ គឺមានការភ័យខ្លាចថា អាចនឹងបាត់បង់ជីវិតនៅក្នុងខ្យល់ព្យុះស៊ីក្លូនមួយ ដែលបានកំទេចប្រទេសម៉ូហ្សំប៊ិក កាលពីសប្តាហ៏មុន ខណះប្រជាជនមួយចំនួន ត្រូវបានសម្លាប់ និងច្រើនជាង២០០នាក់ បានកំពុងបាត់ខ្លួនក្នុងក្នុងប្រទេសជិតខាង គឺ ហ្សីមបាវ៉េ។
ទីក្រុង Beira នៅក្នុងម៉ូហ្សំប៊ិកកណ្តាល បានទទួលរងនូវកំហឹងយ៉ាងខ្លាំងពីព្យុះស៊ីក្លូន Idai កាលពីថ្ងៃព្រហ. មុនពេលខ្យល់ព្យុះនេះ ឆ្ពោះទៅកាន់ប្រទេសជិតខាង ហ្សីមបាវ៉េ ដោយនាំមកនូវខ្យល់បក់យ៉ាងខ្លាំង និងទឹកជំនន់ភ្លាមៗ ហើយកំទេចផ្លូវថ្នល់ជាច្រើនខ្សែ និងផ្ទះរាប់សិបខ្នង។
នេះជាគ្រោះមហន្តរាយមនុស្សជាតិ ហើយមានមនុស្សច្រើនជាង ១០ម៉ឺននាក់ កំពុងឋិតក្នុងគ្រោះថ្នាក់ នេះបើតាមសុន្ទរកថា លោកប្រធានាធិបតីម៉ូហ្សំប៊ិក Filipe Nyusi ថ្លែងនៅទូទាំងប្រទេស។
រូបភាពពីលើអាកាស ដែលផ្សាយដោយអង្គការក្រៅរដ្ឋាភិបាលគ្រីសស្ទៀនមួយ បានបង្ហាញពីក្រុមមនុស្សដែលជាប់លើដំបូលផ្ទះ ដោយមានជំនន់ទឹកភ្លៀង ឡើងដល់មាត់បង្អួចផ្ទះពួកគេ។ ៩៩%នៃទីក្រុងដែលមានប្រជាជនប្រមាណ ៥៣ម៉ឺននាក់ និងតំបន់ដែលនៅជុំវិញ ត្រូវបាន “ខូចខាត ឬកំទេច” ។
អ្វីៗស្ទើរតែទាំងអស់ គឺត្រូវបានបំផ្លាញ។ ខ្សែបណ្តាញទំនាក់ទំនង ត្រូវបានកាត់ផ្តាច់ទាំងស្រុង ហើយផ្លូវថ្នល់ ត្រូវបានបំផ្លិចបំផ្លាញ។ សហគមន៍ដែលរងគ្រោះមួយចំនួន គឺមិនអាចធ្វើដំណើរទៅដល់។ ទំនប់ទឹកដ៏ធំមួយ បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ហើយបានកាត់ផ្តាច់ផ្លូវថ្នល់ចុងក្រោយទៅកាន់រដ្ឋធានី Beira ។
អាកាសយានដ្ឋានអន្តរជាតិ Beira ត្រូវបានបិទដោយសារតែការខូចខាតពីខ្យល់ព្យុះស៊ីក្លូន ប៉ុន្តែត្រូវបានបើកឲ្យដំណើរការឡើងវិញនាពេលក្រោយ។