Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសឥណ្ឌា អំពាវនាវឲ្យមានការបោះឆ្នោត ចាប់ពីខែមេសា ដល់ឧសភា

  • បោះពុម្ព

ប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតទូទៅមួយ នឹងត្រូវប្រារព្វឡើងជិត៦សប្តាហ៏ ដោយចាប់ផ្តើមពីថ្ងៃទី ១១ខែមេសា នៅពេលដែលអ្នកបោះឆ្នោតរាប់រយលាននាក់ នឹងមកចូលរួមបោះឆ្នោត ក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

ការបោះឆ្នោត នឹងឃើញលោកនាយករដ្ឋមន្រ្តីនិយមស្តាំ Narendra Modi ឈរឈ្មោះសម្រាប់អណ្ណាតិទី២ ប្រឆាំងនឹងលោក Rahul Gandhi នៃរាជវង្ស Gandhi-Nehru ក្នុងការដឹកនាំជាតិដែលមានប្រជាជនដ៏ច្រើនបំផុតទី២របស់ពិភពេលោក។

អ្នកបោះឆ្នោតប្រមាណ៩០០លានននាក់ មកពីកំពូលភ្នំហិម៉ាល័យ ចុះមកឆ្នេរខ្សាច់ និងមាត់សមុទ្រត្រូពិក គឺមានសិទ្ធិបោះឆ្នោតសម្រាប់ជ្រើសរើសរដ្ឋាភិបាលថ្មី ក្នុងអណ្ណាតិ៥ឆ្នាំខាងមុខ ក្នុងដំនើរការប្រជាធិបតេយ្យដ៏ធំសំបើមនេះ។

ចាប់ពីថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី ១៩ ខែឧសភាអ្នកបោះឆ្នោត នឹងជ្រើសរើសសមាជិកសភាចំនួន ៥៤៣នាក់ ទៅកាន់សភាជាន់ទាបរបស់ប្រទេសឥណ្ឌា Lok Sabha ដែលដឹកនាំជាតិអាស៊ីនៃប្រជាជន១.២៥ពាន់លាននាក់ ពីរដ្ឋធានី New Delhi នេះបើតាមគណះកម្មាការរៀបចំការបោះឆ្នោត ប្រាប់កាលពីថ្ងៃអាទិត្យ។

ការរាប់សន្លឹកឆ្នោត នឹងត្រូវបញ្ចប់ ហើយលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសនៅថ្ងៃទី ២៣ ខែឧសភា ។ គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់លោក Modi និងគណបក្ស Congress ឆ្វេងនិយម របស់លោក Gandhi គឺជាគូប្រជែងដ៏ខ្លាំងបំផុតចំនួន២ ក្នុងចំនោមគណបក្សនយោបាយរាប់រយ មកពីពាសពេញប្រទេស ដែលចម្រុះដោយវប្បធម៌ និងភូមិសាស្រ្ត។