បណ្តាញសង្គម

ប៉ូលីស ៩នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ ក្នុងរដ្ឋ Rakhine របស់ប្រទេសមីយ៉ាន់ម៉ា

ប៉ូលីសចំនួន៩នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារសកម្មប្រយុទ្ធមួយ ក្នុងរដ្ឋ Rakhine ភាគខាងលិចរបស់ប្រទេសមីយ៉ាន់ម៉ា នេះបើតាមសំដីប៉ូលីស កាលពីថ្ងៃអាទិត្យ ខណះភាពតានតឹង បានបន្តកើនឡើង ក្នុងរដ្ឋមួយ ដែលញាំញីដោយជម្លោះជនជាតិភាគតិចនិងសាសនា។

ការកំទេចយោធាដ៏សាហាវមួយកាលពីឆ្នាំ ២០១៧ បានបង្ខំដោយហិង្សាជនម៊ូស្លីម Rohingya ប្រហែល ៧៤ម៉ឺននាក់ ជាប់ព្រំដែនចូលមកកាន់ប្រទេសបឹងក្លាដេស ដែលក្រុមអ្នកស៊ើបអង្កេតអង្គការសហ-ប្រជាជាតិ បាននិយាយថា អនុញ្ញាតឲ្យមានការកាត់ទោសឧត្តមសេនីយ៍កំពូលៗចំពោះអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ ឥលូវនេះ មានបង្កសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលអះអាងតំណាងក្រុមជនភាគតិច Rakhine ដែលកាន់សាសនាព្រះពុទ្ធរបស់រដ្ឋ ដែលជាប្រជាជនមួយក្រុម ត្រូវបានគេចោទប្រកាន់ពីបទផ្តល់ជំនួយដល់ពួកទាហាន ក្នុងការបណ្តេញពួក Rohingya ។

កងទ័ព Arakan នាពេលប៉ុន្មានខែថ្មីៗមកនេះ បានបើកការវាយប្រហារជាច្រើនមកលើកងកម្លាំងសន្តិសុខ និងមន្រ្តី ក្នុងកិច្ចតស៊ូរបស់ខ្លួនដើម្បីភាពស្វយ័ត និងសិទ្ធិកាន់តែច្រើនសម្រាប់ជន Rakhine ។ ការវាយប្រហារចុងក្រោយបង្អស់ កើតឡើងនាល្ងាចថ្ងៃសៅរ៍ ក្នុងភូមិ Yoetayoke ត្រឹមតែមួយម៉ោង នាភាគខាងជើងរដ្ឋធានី Sittwe របស់រដ្ឋ Rakhine ។

មានមន្រ្តីប៉ូលីសចំនួន៩នាក់ ត្រូវបានសម្លាប់ ហើយម្នាក់ បានរងរបួស និងម្នាក់ទៀត បានបាត់ខ្លួន នេះបើតាមមន្រ្តីប៉ូលីសជាន់ខ្ពស់ម្នាក់ប្រាប់កាសែត AFP ហើយមិនចង់បង្ហាញឈ្មោះ។ មិនទាន់មានក្រុមណាមួយ ប្រកាសពីការទទួលខុសត្រូវលើការវាយប្រហារនេះទេ ហើយកងទ័ព Arakan មិនអាចឈានដល់ការផ្តល់យោបល់ទេ នាពេលភ្លាមៗនេះ។