បណ្តាញសង្គម

យ៉ាងហោចណាស់មានមនុស្ស១៤នាក់ បានស្លាប់ក្នុងខ្យល់ព្យុះគួច ក្នុងរដ្ឋ Alabama របស់សហរដ្ឋអាមេរិក

ហោចណាស់មានមនុស្ស១៤នាក់ ដែលមួយចំនួនជាកុមារ បានស្លាប់បន្ទាប់ពីខ្យល់គួច បានបក់ផាត់កាត់តំបន់ Lee County នៃរដ្ឋ Alabama កាលពីថ្ងៃអាទិត្យ ដោយបានបំផ្លាញផ្ទះសម្បែងមួយចំនួនធំ និងបន្សល់នូវតួលេខអ្នកស្លាប់ ដែលអាចកើនឡើងខណះក្រុមអ្នកជួយសង្រ្គោះ បានជីករកតាមគំនរបែកបាក់ នេះបើតាមប៉ូលីសប្រចាំតំបន់ គឺលោក Jay Jones ប្រាប់។

បុគ្គលិកសង្រ្គោះបន្ទាន់ ត្រូវរំពឹងនឹងធ្វើការដ៏លំបាកនេះទាំងយប់ ដោយទាញនូវសាកសពដែលបានកប់ជាប់ ហើយនឹងអ្នករងរបួសចេញពីគំននៃផ្ទះ និងហាងរកស៊ីដែលខូចខាត។

អាកាសធាតុដ៏អាក្រក់ បានបណ្តាលឲ្យមានខ្យល់ព្យុះកំបុងត្បូងជាច្រើន ដែលគម្រាមកំហែងដល់តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃអាទិត្យ។

ការព្រមាន និងឃ្លាំមើលពីខ្យល់គួចនេះ គឺមានប្រសិទ្ធិភាពសម្រាប់ផ្នែកនានានៃរដ្ឋ Georgia និង Alabama ពេលមួយល្ងាចថ្ងៃអាទិត្យ។

លោកស្រីអភិបាលរដ្ឋ Alabama បានព្រមានពលរដ្ឋតាមបណ្តាញ Twitter ថា អាកាសធាតុអាក្រក់បន្ថែមទៀត អាចកើតមានជាបន្ត។ លោកស្រីបានថ្លែងថា រដ្ឋ Alabama បានកំពុងធ្វើការដើម្បីជួយដល់ក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់។ សាលារៀនក្នុងតំបន់ Lee County បានប្រកាសបិទទ្វារនៅថ្ងៃចន្ទ ហើយព្យុះនេះ បានបន្សល់នូវអ្នកប្រើប្រាស់ច្រើនជាង១ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់។