Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំផុតរុស្ស៊ី​មិនអាចការពារកូរ៉េខាងជើងបានទេ ដោយលោក ពូទីន ចុះហត្ថលេខាដាក់ទណ្ឌកម្ម គីម ជុងអ៊ុន ហើយ!

  • បោះពុម្ព

  (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រិត្យមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង  ដើម្បីអនុវត្តន៍ទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។

នេះបើយោងតាមការផ្សាយដោយ សារព័ត៌មាន Reuters ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។ សេចក្តីសម្រេចដែលមានការចាត់វិធានការជាពិសេស លើវិស័យសេដ្ឋកិច្ចនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង ការបាញ់សាកល្បងគ្រាប់មីស៊ីល របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកាលពីចុងឆ្នាំ២០១៦កន្លងទៅ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីតាំងពីដើមឡើយត្រូវបានគេមើលឃើញថា មិនបានបញ្ចេញចំណាត់ការធំដុំណាមួយ  ដើម្បីដាក់បន្ទុកលើកូរ៉េខាងជើងនោះឡើយ ដោយសារតែមិនចង់ឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តដ៏សំខាន់បំផុត  នៅតំបន់អាស៊ីបូព៌ាមួយនេះ ខណៈដែលប្រទេសចិនបានបញ្ចេញទណ្ឌកម្មជាច្រើនណាស់មកហើយ  ដោយសារតែរងសម្ពាធពីអាមេរិក និងអន្តរជាតិ៕

ដកស្រង់ពី៖ Fresh News