Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បាននិយាយថា លោកមានបំណងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន ក្នុងគោល បំណងដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមអ្នកឯកទេសសំណុំរឿងកូរ៉េខាងជើង លោក Park Han-shik ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

 ថ្លែងប្រាប់យុនហាប់ លោក Park Han-shik បានគូសបញ្ជាក់ដូច្នេះថា៖«លោក Jimmy Carter មានបំណងដើរតួរនាទីស្វែងរកដំណោះស្រាយ សម្រាប់ស្ថានភាពតានតឹងក្នុងពេលបច្ចុប្បន្ន ដូចដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំ១៩៩៤ តាមរយៈការធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅក្រោមអតីតរដ្ឋបាលអាមេរិក លោក Bill Clinton»។

លោក Park ដោយសំអាងថា បានជួបលោក Carter កាលពីថ្ងៃទី២៨ ខែកញ្ញា នៅឯរដ្ឋ Georgia បានបន្ថែមទៀតថា លោក និងលោក Carter បានពិភាក្សាគ្នា ហើយថាអតីតប្រធានាធិបតីអាមេរិករូបនេះ មានបំណងធ្វើដំណើរ ទៅកាន់កូរ៉េខាងជើង បើទោះជាដឹងថាវាគឺជារឿងដ៏លំបាកក៏ដោយ។

គួរបញ្ជាក់ថា លោក Jimmy Carter ជាអតីតប្រធានាធិបតីអាមេរិកទី៣៩ នៅចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១។

ដកស្រង់ពី៖FRESH NEW