Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងសេអ៊ូលព្រមាន៖ «សង្គ្រាមសម្តី​ស្ងប់ទៅ​វិញមែន ប៉ុន្តែបើអាមេរិក-កូរ៉េខាងត្បូង​ហ៊ានធ្វើ​សមយុទ្ធយោធា​ទៀតនោះ កូរ៉េខាងជើងក៏នឹង​បាញ់គ្រាប់មីស៊ីល​ដូចគ្នា»

  • បោះពុម្ព

  (សេអ៊ូល)៖ ភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ ហាក់ដូចជាបានថយចុះវិញហើយ ក្រោយពីសង្រ្គាមពាក្យសម្តីយ៉ាងក្តៅគគុក  រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានផ្ទុះឡើងកាលពីសប្តាហ៍មុន ប៉ុន្តែកូរ៉េខាងត្បូងបានព្រមានថា  នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលធ្វើសមយុទ្ធយោធារួមគ្នាជាថ្មីម្តងទៀត ក្រោមក្រសែភ្នែករបស់ លោក គីម ជុងអ៊ុន នោះការបាញ់សាកល្បងមីស៊ីលផ្លោង ពីសំណាក់ទីក្រុងព្យុងយ៉ាង អាចនឹងកើតឡើងជាបន្តទៀតដែរ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។ ស្របពេលដែលសមយុទ្ធយោធា Ulchi Freedom Guardian ត្រូវបានគេកំណត់ថា នឹងប្រព្រឹត្តទៅនាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ  ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងនៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនថា វាមានលទ្ធភាពខ្ពស់ណាស់ដែលកូរ៉េខាងជើង នឹងធ្វើសកម្មភាពបង្កហេតុណាមួយ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងទណ្ឌកម្មថ្មី របស់អង្គការសហប្រជាជាតិ រួមទាំងសមយុទ្ធ UFG។ការធ្វើសមយុទ្ធយោធា UFG ដែលកងទ័ពអាមេរិកបានធ្វើការហាត់សម និងអនុវត្តន៍ការវាយប្រហារ ទៅលើប្រទេសកូរ៉េខាងជើងនោះ ពុំមែនជារឿងដែលទីក្រុងព្យុងយ៉ាង អាចមើលរំលងបាននោះឡើយ។

គួរបញ្ជាក់ថា យោធាកូរ៉េខាងជើងបានអភិវឌ្ឍន៍ផែនការមួយ សំដៅធ្វើការបាញ់មីស៊ីលផ្លោងព្រមានទៅលើកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ហើយលោក គីម ជុងអ៊ុន បានឲ្យដឹងថា រូបលោកបានត្រួតពិនិត្យយ៉ាងហ្មត់ចត់លើគម្រោងនេះរួចហើយ និងនៅរង់ចាំអង្កេតមើលសិន ថាតើទីក្រុងវ៉ាស៊ីនតោននៅតែបន្តបង្កសកម្មភាពបង្ករឿង ដ៏គ្រោះថ្នាក់ដែរ ឬយ៉ាងណា នៅមុនពេលធ្វើការសម្រេចចិត្តចុងក្រោយថា គួរតែអនុវត្តន៍ផែនការនេះ ឬក៏អត់៕

 ដកស្រង់ពី៖ Fresh News