Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុទ្ធនាការក្តៅ! ពេលនេះអាមេរិក​កំពុងបញ្ចុះបញ្ចូល «ឲ្យតំបន់អាមេរិកឡាទីន កាត់ផ្តាច់ចំណងការទូតជាមួយ​កូរ៉េខាងជើង» ជាពិសេសឈីលីត្រូវឈប់លក់ស្រា ឲ្យទីក្រុងព្យុងយ៉ាង!

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) បានជំរុញឱ្យបណ្ដាប្រទេសអាមេរិកឡាទីនទំាងអស់  កាត់ផ្ដាច់រាល់ទំនាក់ទំនងជាមួយកូរ៉េខាងជើង នៅអំឡុងនៃការបំពេញដំណើរទស្សនកិច្ចរបស់លោក  នៅក្នុងប្រទេសឈីលីកាលពីថ្ងៃពុធ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។ ការថ្លែងបែបនេះរបស់ លោក ភែន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីឈីលី លោកស្រី មីឈែល បាឈែឡេត (Michelle Bachelet) នៅឯទីក្រុង សាន់ត្យាហ្គោ (Santiago) ហើយនាឱកាសនោះអនុប្រធានាធិបតីអាមេរិករូបនេះ  ក៏បានអះអាងដែរថា ទីក្រុងវ៉ាស៊ីនតោនចង់ទប់ស្កាត់កូរ៉េខាងជើង មិនឱ្យទទួលបានទំនិញ ឬផលិតផល ដែលជួយដល់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំ លោក គីម ជុងអ៊ុន។

លោក ភែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះយើងជំរុញយ៉ាងពេញទំហឹងឱ្យឈីលី ហើយយើងបានជំរុញ ប្រេស៊ីល មិចស៊ីកូ និងប៉េរូ កាត់ផ្ដាច់រាល់ទំនាក់ការទូត និងពាណិជ្ជកម្មជាមួយកូរ៉េខាងជើង... ជាពិសេសនោះ ឈីលីគួរតែបឈ្ឈប់ការលក់ស្រា (Wine) ឱ្យកូរ៉េខាងជើង ក្រោមក្របខណ្ឌនៃការអនុវត្តន៍ទណ្ឌកម្មអាមេរិក»។

តែទោះជាយ៉ាងក៏ដោយ រដ្ឋមន្ត្រីការបរទេសឈីលី លោក ហ៊ែរ៉ាលដូ មូណូស (Heraldo Munoz) បានបដិសេធនឹងសំណើនេះដោយនិយាយថា ប្រទេសរបស់លោកមិនសូវមានទំនាក់ទំនងជាមួយកូរ៉េខាងជើង នោះទេ ប៉ុន្តែឈីលីនឹងបន្តអនុវត្តន៍រាល់ដំណោះស្រាយដាក់ទណ្ឌកម្មដោយយូអិន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕

 

ដកស្រង់ពី៖ Fresh News