Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥទ្ធិពលកូរ៉េខាងជើង? គ្រាន់តែលោក គីម ជុងអ៊ុន ផ្អាកផែនការបាញ់មីស៊ីលភ្លាម «ប្រាក់ដុល្លារអាមេរិក និងទីផ្សារហ៊ុនអាស៊ី ចាប់ផ្តើមមានសន្ទុះឡើងវិញ»

  • បោះពុម្ព

  (ស៊ីដនី)៖ លុយដុល្លារអាមេរិក និងទីផ្សារហ៊ុននៅអាស៊ី ចាប់ផ្តើមមានសន្ទុះឡើងវិញហើយនាថ្ងៃពុធនេះ  ស្របពេលដែលភាពតានតឹងដ៏ក្តៅគគុក ក្នុងអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានថមថយកម្តៅបន្តិចវិញ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពីបណ្តាញ Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចពន្យាពេលលើការបាញ់គ្រាប់មីស៊ីល  សំដៅទៅរកកោះហ្គាំ (Guam) ដោយលោកនឹងនៅទន្ទឹងរង់ចាំមើលសកម្មភាព របស់សហរដ្ឋអាមេរិកសិន  ហើយទីក្រុងវ៉ាស៊ីនតោនវិញបានឲ្យដឹងថា ខ្លួននៅតែមានចំណាប់អារម្មណ៍ លើការបើកកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាងដដែល  ដោយវាអាស្រ័យតែទៅលើ លោក គីម ផ្ទាល់ប៉ុណ្ណោះថា ចង់ ឬមិនចង់នោះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនបន្ទាប់ពីយោធាកូរ៉េខាងជើង បានប្រកាសពីផែនការវាយប្រហារមីស៊ីល ដើម្បីព្រមានកោះហ្គាំ  ដែលជាតំបន់រដ្ឋបាលអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ទីផ្សារភាគហ៊ុនអាស៊ី និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះភ្លាមៗតែម្តង  ដោយសារតែកូរ៉េខាងជើង ហាក់បង្ហាញសញ្ញាព្រមានច្បាស់លាស់ខ្លាំងជាងរាល់ដង  ជាការឆ្លើយតបចំពោះទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ពីសំណាក់យូអិន និងសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News