Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS: ទីបំផុតអាមេរិក «ចេញបំរាមហាមមិនឲ្យប្រជាជនខ្លួន ធ្វើដំណើរទៅ​កូរ៉េខាងជើង» ចាប់ពីខែកញ្ញាតទៅ!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានធ្វើការកំណត់ជាផ្លូវការថា ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ គឺជាពេលដែលបម្រាមហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងតទៀត ចូលជាធរមាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Rappler នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

 ក្រសួងការបរទេសអាមេរិកបានសម្រេចថា ហានិភ័យយ៉ាងធ្ងន់ធ្ងរនៃការចាប់ និងឃុំខ្លួនរយៈពេលយូរ លើពលរដ្ឋអាមេរិកកាលពីពេលកន្លងមក បានបង្ហាញឲ្យឃើញពីគ្រោះថ្នាក់យ៉ាងជាក់ស្តែង ដល់សុវត្ថិភាពរបស់ជនរួមជាតិអាមេរិក ដែលធ្វើដំណើរទៅកាន់ ឬមួយក៏នៅក្នុងប្រទេសកូរ៉េខាងជើង។

ក្រោមបម្រាមហាមឃាត់នេះ រាល់លិខិតឆ្លងដែនសហរដ្ឋអាមេរិកទាំងអស់ នឹងត្រូវអស់សុពលភាពចាប់ពីដើមខែក្រោយតទៅ សម្រាប់ការធ្វើដំណើរមិនថាទៅកាន់, នៅក្នុង, ឬក៏ឆ្លងកាត់កូរ៉េខាងជើងនោះឡើយលុះត្រាតែត្រូវផ្តល់សុពលភាពឡើងវិញជាពិសេស សម្រាប់ការធ្វើដំណើរបែបនេះ។

យ៉ាងណាមិញ ក៏មានការលើកលែងផងដែរ សម្រាប់ការធ្វើដំណើរមនុស្សធម៌ និងសម្រាប់អ្នកកាសែតនៅក្នុងករណីមួយចំនួន។

បម្រាមនេះត្រូវគេរំពឹងថា នឹងមានសុពលភាពរយៈពេលមួយឆ្នាំ លុះត្រាតែវានឹងត្រូវលុបចោលវិញមុនកាលកំណត់ ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson។

គួរបញ្ជាក់ថា បម្រាមធ្វើដំណើរនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែកក្កដាកន្លងទៅ ក្រោយមរណភាពនៃនិស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier ដែលបានដោះលែងមកកាន់ប្រទេសកំណើតវិញ ទាំងក្នុងសភាពសន្លប់មិនដឹងខ្លួន បន្ទាប់ពីត្រូវបានអាជ្ញាធរទីក្រុងព្យុងយ៉ាងឃុំខ្លួន អស់រយៈពេលជាងមួយឆ្នាំ អំឡុងពេលដែលយុវជនរូបនោះ កំពុងស្ថិតក្នុងដំណើរកម្សាន្តនៅប្រទេសកូរ៉េខាងជើង៕

ដកស្រង់ពី៖FRESH NEW