Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS: ទីបំផុតទ័ពអាកាសអាមេរិក «ប្រកាសជោគជ័យ នៃការបាញ់ផ្លោង​មីស៊ីលអន្តរទ្វីប ICBM» ដែលនឹងបញ្ឆេះកំហឹងកូរ៉េខាងជើងទ្វេឡើង!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រកាសពីជោគជ័យនៃការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់ខ្លួន នៅជិតមួយសប្តាហ៍ក្រោយការបាញ់សាកល្បងមីស៊ីល ICBM ជាលើកទីពីររបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

 មេទ័ពអាមេរិក លោកឧត្តមសេនីយ៍ MIchael Hough បានថ្លែងឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបមានឈ្មោះថា Miniuteman III ចំនួនមួយគ្រាប់ នៅឯមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វរញ៉ាហើយ ដោយសារតែការរួមសហការគ្នាយ៉ាងរលូនឥតខ្ជោះរវាងភាគីដែលពាក់ព័ន្ធទាំងអស់ ការធ្វើតេស្តប្រតិបត្តិការនៃមីស៊ីល Minuteman III មួយផ្សេងទៀតនេះ បានប្រព្រឹត្តទៅដោយជោគជ័យ។

ដោយឡែក យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិក ការធ្វើតេស្តនេះ ពុំមែនជាការឆ្លើយតបចំពោះសកម្មភាពបង្កហេតុកាលពីពេលថ្មីៗនេះ របស់កូរ៉េខាងជើងនោះឡើយ តែជាការគ្រោងទុកជាមុនយូរណាស់មកហើយ។

គួរបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលឆ្លងទ្វីប Minuteman III របស់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងមិនដល់មួយសប្តាហ៍នោះទេ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ICBM មួយគ្រាប់ទៀតជាលើកទីពីរដោយជោគជ័យ៕

ដកស្រង់ពី៖FRESH NEW