Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតី ស៊ី ជិនពីង ថ្លែងសារនៅមហាវិមានប្រជាជនចិនអបអរខួប ៩០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA!

  • បោះពុម្ព

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងធ្វើការថ្លែងសារនៅឯពិធីជួបជុំដ៏ធំមួយ នៅឯមហាវិមានប្រជាជនចិន Great Hall of the People ដែលស្ថិតក្នុងទីក្រុងប៉េកាំង ដើម្បីអបអរសាទរថ្ងៃគម្រប់ខួប ៩០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA នាថ្ងៃអង្គារនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។ នាឱកាសនោះ លោក ស៊ី ជិនពីង បានរំលឹកពីប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់កងទ័ពចិន PLA ដែលបានចាប់កំណើតជាលើកដំបូង  ក្នុងអំឡុងការបះបោរនៅខេត្ត Nanchang ប្រឆាំងនឹងរដ្ឋបាលដឹកនាំរបស់គណបក្សគូមីងតាង (Kuomintang) កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៧។

លោកប្រធានាធិបតីចិន ក៏បានកោតសរសើរ ស្ញប់ស្ញែង និងសាទរ ចំពោះសារៈសំខាន់ដ៏ធំធេងរបស់ PLA ក្នុងការថែរក្សាការពារប្រជាជាតិ, ទប់ទល់ និងដោះស្រាយជាមួយការគំរាមកំហែងជាច្រើនខុសៗគ្នា,  និងការពារដែនអធិបតេយ្យភាពចិន ក៏ដូចជាផលប្រយោជន៍អន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ចិនក៏បានប្រារព្ធពិធីដង្ហែរក្បួនព្យុហយាត្រាមួយផងដែរ នៅភាគខាងជើងប្រទេស ដើម្បីអបអរឱកាសគម្រប់ខួបនេះ៕

ដកស្រង់ពី៖ Fresh News