Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះបីកងទ័ពហ្វីលីពីន «រំដោះបានទីក្រុង Marawi ក៏ពួកឧទ្ទាមគាំទ្រ ISIS មិនចុះចាញ់ដែរ» ហើយនឹងងាកមកពង្រីកឥទ្ធិពលនៅ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី!

  • បោះពុម្ព

 (ហ្សាការតា)៖ សមរភូមិនៅក្នុងទីក្រុង Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន ទំនងជានឹងជះឥទ្ធិពលអវិជ្ជមានខ្លាំង ចំពោះសកម្មភាពក្រុមជ្រុលនិយមនៅតំបន់អាស៊ីអាគ្នេយ៍ សូម្បីតែនៅក្រោយពេលកងកម្លាំងយោធាហ្វីលីពីន ដណ្តើមកាន់កាប់ទីក្រុងនេះបានមកវិញក៏ដោយ។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់វិទ្យាស្ថានវិភាគនយោបាយ និងជម្លោះ (IPAC) ដែលមានមូលដ្ឋាននៅឥណ្ឌូណេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។ ផលប៉ះពាល់ទាំងនោះ រួមមានការកើនឡើងហានិភ័យ នៃការវាយប្រហារដោយហិង្សា នៅតាមបណ្តាទីក្រុងផ្សេងៗទៀតរបស់ហ្វីលីពីន និងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាម៉ាឡេស៊ី, ការរួមសហការគ្នាកាន់តែខ្លាំងរវាងក្រុមឧទ្ទាមជ្រុលនិយម នៅតំបន់អាស៊ីអាគ្នេយ៍, និងការចាប់កំណើតមេដឹកនាំថ្មី សម្រាប់ពួកភេរវករគាំទ្រ ISIS នៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលកើតចេញមកពីពួកឧទ្ទាម ដែលបានវិលត្រឡប់មកពីទីក្រុង Marawi វិញ។ លោកស្រី Sidney Jones នាយកវិទ្យាស្ថាន IPAC បានលើកឡើងថា «ហានិភ័យនឹងមិនបញ្ចប់នោះឡើយ នៅពេលដែលយោធាហ្វីលីពីនប្រកាសជ័យជម្នះនៅក្រុង Marawi។ ឥណ្ឌូណេស៊ី រួមទាំងម៉ាឡេស៊ី នឹងប្រឈមមុខជាមួយការគំរាមកំហែងថ្មី នៅក្នុងទម្រង់នៃការវិលត្រឡប់របស់ក្រុមអ្នកប្រយុទ្ធគាំទ្រ ISIS មកពីកោះ Mindanao ហើយហ្វីលីពីនផ្ទាល់ ក៏នឹងនៅមានសេសសល់ក្រុមឧទ្ទាម ដែលបែកខ្ញែកគ្នាក្នុងទ្រង់ទ្រាយតូចៗ ជាច្រើនផងដែរ ក៏ប៉ុន្តែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើសកម្មភាពបង្កហិង្សា និងដើរកែនបក្ខពួកឲ្យចូលរួមជាមួយពួកគេថែមទៀតបាន»។ គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ IPAC ប្រតិបត្តិការរបស់ពួកឧទ្ទាមនៅទីក្រុង Marawi លើកោះ Mindanao គឺទទួលបានការឧបត្ថម្ភដោយផ្ទាល់ពីក្រុមភេរវករ ISIS ហើយរបាយការណ៍ដដែលនេះ ក៏បានបង្ហាញអំពីខ្សែបណ្តាញ ដែលចេញមកប្រទេសស៊ីរី ឆ្លតកាត់ហ្វីលីពីន ទៅដល់ឥណ្ឌូណេស៊ី និងហួសពីនេះទៀតផងដែរ៕

ដកស្រង់ពី៖ Fresh News