Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដល់ហើយ! រុស្ស៊ី «បង្អួតយន្តហោះចម្បាំង T-50 ជំនាន់ទី៥» ដែលមានសមត្ថភាពខ្លាំងជាងម៉ូដែលមុនៗដាច់!

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ មូលនិធិរុស្ស៊ីសម្រាប់ការស្រាវជ្រាវ ឬហៅកាត់ថា FPI បាននិយាយថា ខ្លួនបានដាក់តាំងបង្ហាញជាលើកដំបូង នូវយន្ដហោះចម្បាំងជំនាន់ទី០៥ T-50 (PAK FA) ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាព  និង សុវត្ថិភាពហោះហើរ របស់កងកម្លាំងទ័ពអាកាសរុស្ស៊ី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។ FPI នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ EPI វាគឺជាលើកដំបូង ដែលបានដាក់តាំងបង្ហាញយន្ដហោះចម្បាំង ជំនាន់ទី០៥ Sukhoi T-50 (PAK FA) នៅឯពិធីតាំងពិព័ណ៍យន្ដហោះចម្បាំង MAKS-2017 ... T-50 (PAK FA) គឺជាប្រភេទយន្ដហោះដ៏អស្ចារ្យ មានសមត្ថភាពហោះហើរនៅរយៈកំពស់ខ្ពស់បំផុតមួយ  និងល្បឿលឿនដល់ទៅ ២,៦០០គីឡូម៉ែត្រក្នុងម៉ោង ព្រមទំាងត្រូវបានបំពាក់ដោយបរិក្ខាយោធាទំនើប ចុងក្រោយបំផុត និងប្រព័ន្ធរ៉ាដា... ហើយមិនតែប៉ុណ្ណោះ វាក៏មានមុខងារជាច្រើនក្នុងវាយប្រហារ ទៅលើគោលដៅសត្រូវផងដែរ»។

គួរបញ្ជាក់ថា បើតាមក្រសួងការពាររុស្ស៊ី កងកម្លាំងទ័ពអាកាសរុស្ស៊ី អាចនឹងទទួលបានយន្ដហោះចម្បាំង T-50 (PAK FA) យ៉ាងយូរនៅឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News