Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនប្រុសបណ្តូលចិត្ត និងកូនប្រសារ លោក ដូណាល់ ត្រាំ នឹងឡើងបកស្រាយមុខព្រឹទ្ធសភា ពាក់ព័ន្ធរឿងចោទប្រកាន់ អំពីទំនាក់ទំនងសម្ងាត់នឹងរុស្ស៊ី!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ កូនប្រុសប្រធានាធិបតីអាមេរិក លោក Donald Trump Jr., លោក Jared Kushner ដែលជាកូនប្រសារលោក ដូណាល់ ត្រាំ រួមទាំងអតីតប្រធានគ្រប់គ្រង យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ត្រាំ គឺលោក Paul Manafort ត្រូវបានគេរៀបចំ ដើម្បីឲ្យចូលខ្លួនផ្តល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក នាសប្តាហ៍ក្រោយនេះហើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។ ការចូលខ្លួនផ្តល់សក្ខីកម្មរបស់អ្នកទាំងបី គឺស្ថិតក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ដែលបាន និងកំពុងតែប្រព្រឹត្តទៅ ចំពោះមន្ទិលសង្ស័យ នៃទំនាក់ទំនងលួចលាក់ រវាងរដ្ឋាភិបាលរុស្ស៊ី និងក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ក្នុងអំឡុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។

បើតាមការបញ្ជាក់ពីមេធាវីរបស់ លោក Jared Kushner ឲ្យដឹងថា កូនប្រសារជាទីស្រឡាញ់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រូបនេះ និងមន្រ្តីជាន់ខ្ពស់សេតវិមានម្នាក់ទៀត នឹងផ្តល់សក្ខីកម្មដោយមិនបើកចំហ  នៅចំពោះមុខគណៈកម្មាធិការ ស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភា នាថ្ងៃចន្ទ ទី២៤ ខែកក្កដា ដើមសប្តាហ៍ក្រោយ។

ជាមួយគ្នានេះ គណៈកម្មាធិការយុត្តិការនៃព្រឹទ្ធសភាបានប្រាប់ថា ខ្លួនបានកោះហៅកូនប្រុសច្បងបណ្តូលចិត្តរបស់ លោក ត្រាំ គឺលោក Donald Trump Jr. រួមទាំងអតីតអ្នកគ្រប់គ្រងយុទ្ធនាការបោះឆ្នោតរបស់លោក គឺលោក Manafort ដើម្បីផ្តល់សក្ខីកម្មនាថ្ងៃទី២៦ ខែកក្កដា។យ៉ាងណាមិញទាំងលោក Trump Jr. និងលោក Manafort ពុំទាន់មាននរណាម្នាក់ ចេញមុខប្រកាសថា មានបំណងចង់ផ្តល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភានោះឡើយ។

គួរបញ្ជាក់ថា បុរសទាំងបីនាក់នេះ ត្រូវគេរាយការណ៍ជាបន្តបន្ទាប់ថា មានជាប់ពាក់ព័ន្ធនឹងគ្នា សម្រាប់ការចូលរួមក្នុងជំនួបសម្ងាត់មួយ ជាមួយមេធាវីរុស្ស៊ីម្នាក់ដោយសង្ឃឹមថា នឹងអាចទទួលបានព័ត៌មានអាក្រក់ៗ ពីអតីតគូប្រជែងរបស់លោក ត្រាំ គឺបេក្ខភាពប្រធានាធិបតីអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន ដូចទៅនឹងអ្វីដែលបានសន្យា៕

ដកស្រង់ពី៖ Fresh News