Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាកាសធាតុក្តៅខ្លាំង «ផ្តាច់ជីវិតប្រជាជនជប៉ុន ០៦នាក់ហើយ» និង ៧,០០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ!

  • បោះពុម្ព

(តូក្យូ)៖ មនុស្សយ៉ាងតិចចំនួន ០៦នាក់បានបាត់បង់ជីវិត និងជាង ៧,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានា ទូទាំងប្រទេសជប៉ុន ក្នុងអំឡុងពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយលុកដោយរលកកម្តៅលើសពី ៣០អង្សាសេ ជារៀងរាល់ថ្ងៃ។

នេះបើតាមការឲ្យដឹងពីអាជ្ញាធរជប៉ុន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។ ចំនួនមនុស្សដែលបានទទួលរងគ្រោះ ដោយសារតែសីតុណ្ហភាពដ៏សែនក្តៅខ្លាំងបែបនេះសម្រាប់ប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ បានកើនឡើងក្នុងកម្រិត ១.៨ដង ខ្ពស់ជាងអត្រានៃជនរងគ្រោះ កាលពីសប្តាហ៍កន្លងទៅ។

ម៉្យាងវិញទៀតមនុស្សជិត ១៧០នាក់ តម្រូវឲ្យបន្តសម្រាកព្យាបាល សម្រាប់រយៈពេលលើសបីសប្តាហ៍។ ដោយឡែកជនរងគ្រោះស្ទើរតែពាក់កណ្តាល ដែលបានទទួលរងឥទ្ធិពលនៃអាកាសធាតុក្តៅខ្លាំងនេះ គឺជាមនុស្សវ័យចំណាស់ ដែលមានអាយុច្រើនជាង ៦៥ឆ្នាំ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនកម្រិតសីតុណ្ហភាព នៅទូទាំងប្រទេសជប៉ុន គឺប្រហែលជា ៣៥អង្សាសេ ខណៈស៊ីតុណ្ហភាពជាមធ្យម សម្រាប់ប្រជាជាតិអាស៊ីខាងកើតមួយនេះ ជាទូទៅគឺត្រឹម ២០-២៥អង្សាសេប៉ុណ្ណោះ។ យ៉ាងណាមិញរលកកម្តៅនេះ ត្រូវបានគេរំពឹងថា នឹងនៅតែបន្តក្នុងសប្តាហ៍នេះដដែល៕

ដកស្រង់ពី៖ Fresh News