Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កក្រើក! កងទ័ពរុស្ស៊ី «ប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត» ដោយមានយោធា ៨,០០០នាក់ និងសព្វាវុធ-រថពាសដែក ៣,០០០គ្រឿងចូលរួម!

  • បោះពុម្ព

(ម៉ូស្គូ)៖ កងទ័ពរុស្ស៊ី ៨,០០០នាក់ និងរថពាសដែកយោធា ៣,០០០គ្រឿង នឹងត្រូវចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងកម្លាំងយោធារុស្ស៊ីប្រចាំតំបន់ភាគខាងកើត នៅឯតំបន់ Zabaykalsky Krai នាចុងខែកក្កដានេះ។

 នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម Sputnik យោធារុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «សមយុទ្ធយោធា នឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅចុងខែកក្កដានេះ នៅមូលដ្ឋានយោធា Tsugol... ដោយមានការចូលរួមពីយោធា ៨,០០០នាក់ យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រ ៥០គ្រឿង ព្រមទាំងរថពាសដែកយោធា ៣,០០០គ្រឿង»

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍នេះដដែល ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Iskander រថក្រោះ និងរថក្រោះ T-72B3 ក៏នឹងត្រូវចូលរួមសមយុទ្ធយោធានេះដែរ ដែលវានឹងផ្ដោតសំខាន់លើការ បង្កើនសមត្ថភាពទប់ទល់ និងវាយលុកប្រឆាំងសត្រូវ៕

ដកស្រង់ពី៖FRESH NEW