Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ង្គាសចិត្តហើយ! ជប៉ុន «សម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះកូរ៉េខាងត្បូង» ដែលបានស្នើសុំកិច្ចប្រជុំយោធា​ជាមួយកូរ៉េខាងជើង!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទសប្ដាហ៍នេះ បានសម្ដែងការមិនពេញចិត្ត នឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះការដាក់សំណើរៀបចំកិច្ចប្រជុំយោធាអន្តរកូរ៉េ ជាមួយកូរ៉េខាងជើងដោយនិយាយទៀតថា វិធានការជាអាទិភាពនៅពេលនេះ នោះគឺការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង តាមរយៈទណ្ឌកម្ម។

នេះបើតាមអ្នកនំាពាក្យក្រសួងការបរទេសជប៉ុន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ «នេះមិនមែនជាពេលវេលាសាកសម មកអង្គុយសន្ទនាជាមួយកូរ៉េខាងជើងនោះទេ ក៏ប៉ុន្តែវាគឺជាពេលត្រូវដាក់សម្ពាធ និងទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាង រហូតដល់ពួកគេយល់ព្រម ត្រឡប់មករកតុចរចាវិញ ដោយឆន្ទៈពិតប្រាកដ»។ នេះគឺជាការលើកឡើងរបស់អ្នកនំាពាក្យ ក្រសួងការបរទេសជប៉ុន លោក Norio Maruyama ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងញូយ៉កជាទីដែលរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida ចូលរួមកិច្ចប្រជុំ UN ស្ដីពីការអភិវឌ្ឍ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទបានដាក់សំណើមួយទៅកាន់កូរ៉េខាងជើង ដើម្បីរៀបចំកិច្ចសន្ទនានៅថ្ងៃសុក្រសប្ដាហ៍នេះ នៅឯតំបន់ព្រំដែននៃភូមិ Panmunjom សំដៅបន្ធូរបន្ថយភាពតានតឹង។ ចំណែកឯកូរ៉េខាងជើង ក៏បានអះអាងដែរថា ដំណោះស្រាយលើស្ថានភាព ប្រឈមមុខដាក់គ្នាទាំងនយោបាយ និងយោធានៅឧបទី្វបកូរ៉េ គួរតែកា្លយជាដំណាក់កាល ដំបូងនៃការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទំាងពីរ។

មួយវិញទៀត បើសិនជាកិច្ចចរចាយោធានេះកើតឡើងមែន នោះវានឹងក្លាយជាជំនួបលើកដំបូងបំផុត គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥មក ប៉ុន្តែមកពេលនេះកូរ៉េខាងជើង មិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ៕

ដកស្រង់ពី៖ Fresh News