Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នីវ៉ូទឹកសមុទ្រនឹងកើនឡើងខ្លាំង ១០០ឆ្នាំទៀត «ដោយសារតែផែនដីបន្តកើនឡើងកម្តៅ» មិនអាចទប់ស្កាត់បាន!

  • បោះពុម្ព

 (កង់បេរ៉ា)៖ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីសកម្មភាពរបស់មនុស្ស មានសមត្ថភាពអាចបង្កកម្ពស់នីវ៉ូទឹកសមុទ្រ កើនឡើងយ៉ាងខ្លាំងគួរឲ្យសម្គាល់បាន នៅក្នុងអំឡុងពេល១០០ឆ្នាំមុខ។

នេះបើតាមការអះអាង ពីអ្នកវិទ្យាសាស្រ្តផ្នែកអាកាសធាតុម្នាក់ មកពីគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីបញ្ហាអាកាសធាតុ (IPCC) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ លោកស្រី Valerie Masson-Delmotte សហប្រធានរបស់ IPCC បានថ្លែងនៅសាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) កាលពីពេលថ្មីៗនេះថា ឥទ្ធិពលរបស់មនុស្សទៅលើអាកាសធាតុពិភពលោក បានចូលរួមចំណែកក្នុងបញ្ហាប្រែប្រួលកម្តៅ នៃផ្ទាំងទឹកកកយក្សធំៗ នៅឯកោះយក្ស Greenland ខណៈប្រការនេះហើយ ដែលកំពុងតែជះផលប៉ះពាល់ដល់កម្រិតនីវ៉ូទឹកសមុទ្រ នៅលើពិភពលោក។

លោកស្រី Masson-Delmotte បាននិយាយថា «ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ បានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ភាគច្រើនគឺដោយសារតែ ការរលាយផ្ទាំងទឹកកកធំៗនៅ Greenland។ អ្នកវិទ្យាសាស្រ្តរូបនេះ បានបន្តថា «ការកើនឡើងកម្តៅនៃស៊ីតុណ្ហភាព នៅពីលើផ្ទាំងទឹកកកនៅ Greenland មានការពាក់ព័ន្ធយ៉ាងខ្លាំង ជាមួយឥទ្ធិពលមនុស្សទៅលើប្រព័ន្ធអាកាសធាតុ។ ជាមួយគ្នានេះការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ កំពុងតែបង្កឲ្យតំបន់ឆ្នេរនានា ប្រឈមមុខនឹងហានិភ័យខ្លាំងនៃការលិចលង់»។

គួរបញ្ជាក់ថា កោះទឹកកក Greenland គឺជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក ដែលមានព្រំប្រទល់ទឹកជាប់ប្រទេសកាណាដា។ វាជាកោះទឹកកកយក្ស ស្តុកទឹកកកភាគច្រើនផងដែរនៅលើភពផែនដីនេះ៕

ដកស្រង់ពី៖ Fresh News