Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានក្តៅ! តំបន់ Donetsk ដែលរុស្ស៊ីគាំទ្រ «គ្រោងប្រកាសខ្លួនឯងជាប្រទេសឯករាជ្យ ដើម្បីជំនួសអ៊ុយក្រែន»

  • បោះពុម្ព

 (អ៊ុយក្រែន)៖ ទីក្រុង Donetsk នៃភាគខាងកើតអ៊ុយក្រែន ដែលកំពុងព្យាយាមផ្តាច់ខ្លួននោះ បានប្រកាសអំពីបង្កើតប្រទេសថ្មីមួយមានឈ្មោះថា Malorossiya ដែលថ្នាក់ដឹកនាំក្នុងតំបន់បានពិរពណ៌នាថា ជារដ្ឋមួយសម្រាប់ជំនួសឲ្យអ៊ុយក្រែន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ មេដឹកនាំរបស់សារធារណៈរដ្ឋប្រជាមានិត Donetsk (DPR) លោក Alexander Zakharchenko បានដាក់សំណើនាថ្ងៃអង្គារនេះ ស្តីពីអន្តរកាលរយៈពេលបីឆ្នាំ ដើម្បីឆ្ពោះទៅកាន់ប្រទេសថ្មីមួយ ដែលត្រូវបានដាក់ឈ្មោះឲ្យថា Malorssiya ឬ Little Russia (រុស្ស៊ីតូច) ដើម្បីធ្វើជាមធ្យោបាយមួយ ក្នុងការដោះស្រាយវិបត្តិដ៏រ៉ាំរ៉ៃ នៅភាគខាងកើតអ៊ុយក្រែន។

លោក Zakharchenko បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងស្នើឲ្យមានការបង្កើតរដ្ឋ Malorossiya ដែលជារដ្ឋឯករាជ្យដ៏ក្មេងខ្ចីមួយ ហើយអំឡុងពេលអន្តរកាលគឺរហូតដល់បីឆ្នាំ»។ ជាងនេះទៅទៀត លោក Zakharchenko បានគូសបញ្ជាក់ថា កិច្ចពិភាក្សាគ្នាយ៉ាងហ្មត់ចត់នៅក្នុង DPR បានឈានដល់ការសន្និដ្ឋានថា អ៊ុយក្រែនបានបង្ហាញឲ្យឃើញពីខ្លួនឯងថា ជាប្រទេសបរាជ័យមួយ ដែលមិនអាចស្រោចស្រង់បាននោះឡើយ ហើយលោកបានអំពាវនាវដល់ សហគមន៍អន្តរជាតិឲ្យចូលរួមគាំទ្រ ដល់កិច្ចផ្តួចផ្តើមរបស់លោក។

គួរបញ្ជាក់ថា វិបត្តិជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០១៤ ដោយសារតែសកម្មភាពភាពប្រឆាំងក្នុងតំបន់ ចំពោះការធ្វើរដ្ឋប្រហារគាំទ្រដោយប្រទេសលោកខាងលិច នៅក្នុងទីក្រុងកៀវ ដែលបានទម្លាក់ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំដដែល។

បន្ទាប់មកទៀតប្រជាជននៃតំបន់ Donetsk និង Lugansk ក៏បានធ្វើការបោះឆ្នោតប្រជាមតិ ហើយបានតាំងខ្លួនជាសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk តែម្តង។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលថ្មីអ៊ុយក្រែន បានបន្តធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ ដើម្បីបង្រ្កាបចលនាបះបោរចំពោះពួកឧទ្ទាម៕

ដកស្រង់ពី៖ Fresh News