Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចក្រភពអង់គ្លេស «ចំណាយ ៥០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធការពារយន្តហោះចម្បាំងទីហ្វុង» ឲ្យទំនើបខ្លាំងលើសមុន!

  • បោះពុម្ព

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងចំណាយលុយ ៥០លានដុល្លារសហរដ្ឋអាមេរិក ទៅលើការអភិវឌ្ឍបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលនឹងអាចបង្កើនសមត្ថភាពការពារខ្លួន របស់យន្តហោះចម្បាំងប្រភេទទីហ្វុង ឲ្យកាន់តែខ្លាំងថែមទៀតបាន (Typhoon)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Michael Fallon បានថ្លែងឲ្យដឹងថា «កងកម្លាំងយោធារបស់យើង កំពុងប្រឈមមុខយ៉ាងខ្លាំងជាមួយការគំរាមកំហែងផ្សេងៗ ដែលមានការប្រែប្រួលឥតឈប់ឈរ មិនទៀងទាត់នោះឡើយ ដូច្នេះហើយយើងត្រូវតែធ្វើការបណ្តាក់ទុនវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗ និងទំនើបៗ ដើម្បីធានាថា ពួកគេមានលទ្ធភាពក៏ដូចជាសមត្ថភាព ក្នុងការបំពេញប្រតិបត្តិការ នៅលើដែនដីរបស់សត្រូវ»។

គួរបញ្ជាក់ថា កិច្ចព្រមសន្យានៃការអភិវឌ្ឍបច្ចេកវិទ្យានេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុន Leonardo មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលនឹងធ្វើការបង្កើនសមត្ថភាព នៃប្រព័ន្ធការពារខ្លួន DASS របស់យន្តហោះចម្បាំង Typhoon។ ប្រព័ន្ធនេះមានសមត្ថភាព ធ្វើការការពារយន្តហោះចម្បាំង Typhoon ពីយន្តហោះចម្បាំងរបស់សត្រូវ និងការវាយប្រហារដោយគ្រាប់មីស៊ីលបាន។

ដោយឡែកយន្តហោះចម្បាំង Typhoon គឺជាយន្តហោះចម្បាំងមានសមត្ថភាពចម្រុះច្រើនបែប ដែលអាចបំពេញបេសកកម្មវាយប្រហារពីលើដែនអាកាស ទៅកាន់ផ្ទៃដីបានដោយប្រសិទ្ធភាពខ្ពស់ និងអាចបំពាក់សព្វាវុធក៏ដូចជាសម្ភារៈផ្សេងៗ បានច្រើនប្រភេទយ៉ាងសម្បូរបែប៕

ដកស្រង់ពី៖ Fresh News