Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងកម្លាំងយោធារុស្ស៊ី «រៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត នៅតំបន់ភាគខាងកើតប្រទេស» ចំពោះមុខសមយុទ្ធយោធា រវាងអាមេរិក-អឺរ៉ុប!

  • បោះពុម្ព

 (ម៉ូស្គូ)៖ យោធារុស្ស៊ីមកពីអង្គភាពតំបន់ Eastern Military District (EMD) នៅថ្ងៃព្រហស្បតិ៍នេះ បានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅឯតំបន់ចុងខាងកើតបំផុតប្រទេស។

នេះបើតាមប្រភពពីយោធារុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ ការធ្វើសមយុទ្ធយោធានេះ ធ្វើឡើងនៅចំពេលដែលយោធាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងធ្វើសមយុទ្ធយោធាប្រចំាឆ្នាំ ដែលផ្ដើមពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ដោយមាន ការចូលរួមពីយោធា ២៥,០០០នាក់ មកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិកចំនួន ២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធារុស្ស៊ីបានបញ្ជាក់យ៉ាងដូច្នេះ «នៅអំឡុងសមយុទ្ធនេះ កងកម្លំាងពិសេសរុស្ស៊ី នឹងបានរៀនសូត្រពីរបៀបដឹកនាំការស៊ើបការណ៍ ក៏ដូចជាការវាយប្រហារទៅគោលដៅជាច្រើន នៅក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ដូចជានៅពេលមានខ្យល់បក់ បោកខ្លាំងជាដើម... ហើយមិនតែប៉ុណ្ណោះ ពួកគេក៏នឹងបានស្វែងយល់ពីរបៀប កម្ទេចកងទ័ពជើងគោក និងក្រុមអ្នកបាញ់ស៊ីបរបស់សត្រូវផងដែរ»។

គួរបញ្ជាក់ថា កងកម្លាំងពិសេសរុស្ស៊ី ២,០០០នាក់ បានចូលរួមនៅសមយុទ្ធយោធា រៀបចំឡើងដោយអង្គភាពតំបន់ Eastern Military District (EMD) ដែលមានRepublic of Buryatia, Khabarovsk Krai (province), Primorsky Krai, Zabaikalsky Krai និងតំបន់ Sakhalin Oblast៕

ដកស្រង់ពី៖ Fresh News