Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងឆេះព្រៃដ៏អាក្រក់ «កំពុងវាយលុកតំបន់អាមេរិកខាងជើង» ក្នុងនោះប្រជាជន ១៤,០០០នាក់ហើយ ត្រូវបានជម្លៀសពីលំនៅឋាន!

  • បោះពុម្ព

(កាណាដា)៖ គ្រោះភ្លើងឆេះព្រៃហាក់ដូចជាកំពុងវាយប្រហារ តំបន់អាមេរិកខាងជើងយ៉ាងខ្លាំង ស្របពេលដែលមនុស្សជាង ១៤,០០០នាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដា ដោយសារតែភ្លើងឆេះព្រៃដ៏ធំសម្បើម បន្ទាប់ពីហេតុការណ៍ដូចគ្នានេះ ក៏បានកើតមានឡើងនៅក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកផងដែរនាពេលថ្មីៗនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកាណាដា បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ប្រជាជនកាណាដារាប់ពាន់នាក់ កំពុងរៀបចំខ្លួនដើម្បីភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីទីក្រុង Williams Lake ទាំងមូលត្រូវបានដាក់ឲ្យស្ថានក្រោមការប្រុងប្រយ័ត្ន នៅចំពោះមុខភ្លើងឆេះព្រៃដែលកំពុងខិតជិតចូលទៅដល់។

ទន្ទឹមនេះអាជ្ញាធរខេត្ត British Columbia មិនទាន់អាចធ្វើការប៉ាន់ប្រមាណអំពីទំហំខូចខាត ដោយសារភ្លើងឆេះព្រៃដែលកំពុងបន្តរីករាល និងបង្កឡើងដោយអាកាសធាតុក្តៅហួតហែងនេះនៅឡើយទេ ក៏ប៉ុន្តែបើតាមរូបភាព ដែលគេថតយកបានពីលើកអាកាស តំបន់ដែលត្រូវបានជម្លៀសមនុស្សចេញនោះ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ចាប់តាំងតែពីដើមខែមេសាមក ហេតុការណ៍ភ្លើងឆេះព្រៃសរុបចំនួន ៥៧២ករណីហើយ បានកើតឡើងនៅក្នុងខេត្ត British Columbia ដោយ ២៥៨ករណីក្នុងចំណោមនោះ ត្រូវបានបង្កឡើងដោយសារតែសកម្មភាពរបស់មនុស្ស ខណៈក្រុមភ្នាក់ងារពន្លត់អគ្គីភ័យមិនតិចជាង ១,០០០នាក់ឡើយ ត្រូវបានបញ្ជូនឲ្យទៅពន្លត់អណ្តាតភ្លើងឆេះព្រៃទាំងអស់នោះ៕

ដកស្រង់ពី៖ Fresh News