Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសអ៊ីស្រាអែល «ចាប់ខ្លួនមនុស្ស០៧នាក់ រួមទាំងអតីតមន្ត្រីទ័ព» ដើម្បីសួរចម្លើយពាក់ព័ន្ធរឿងពុករលួយ កម្មវិធីទិញនាវាមុជទឹកពីអាល្លឺម៉ង់!

  • បោះពុម្ព

 (អ៊ីស្រាអែល)៖ ប៉ូលិសអ៊ីស្រាអែលបានចាប់ឃុំខ្លួនមនុស្សទី០៧ ដើម្បីសួរចម្លើយក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ក្នុងគំរោងរបស់រដ្ឋាភិបាលទិញនាវាមុជទឹក ពីក្រុមហ៊ុនអាល្លឺម៉ង់ German ThyssenKrupp company។

នេះបើតាមប៉ូលិសអ៊ីស្រាអែល ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Jerusalem Post ជនសង្ស័យខាងលើ គឺជាមន្ត្រីកងទ័ពជើងទឹកអ៊ីស្រាអែលចូលនិវត្តន៍ម្នាក់ ដែលពុំទាន់ត្រូវបានគេបញ្ចេញឈ្មោះនៅឡើយទេ។

ចំណែកឯកាលពីថ្ងៃចន្ទ មនុស្ស០៦នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតនេះ ហើយម្យ៉ាងវិញទៀតពួកគេ ត្រូវគេចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្លែងបន្លំ ពុករលួយ និងកឹបកេងពន្ធជាច្រើនលើកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីក្រុមហ៊ុន ThyssenKrupp។ដោយឡែក អតីតនាយករងក្រុមប្រឹក្សាសនិ្តសុខជាតិ លោក Bar-Yosef និងទីភ្នាក់ងារក្រុមហ៊ុន ThyssenKrupp របស់អ៊ីស្រាអែលគឺលោក Miki Ganor ក៏ស្ថិតនៅក្នុងចំណោមជនសង្ស័យទំាងនេះដែរ។

គួរបញ្ជាក់ថា ការស៊ើបអង្កេតលើកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីអាល្លឺម៉ង់ កាលពីឆ្នាំ២០១៤ បានផ្ដើមធ្វើឡើងនៅខែវិចិ្ឆកា ឆ្នាំ២០១៦ នៅក្នុងក្របខណ្ឌនៃការចោទប្រកាន់ថា មេធាវីម្នាក់ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គឺលោក David Shimron មានទំនាក់ទំនងជាមួយក្រុមហ៊ុន ThyssenKrupp។ ប៉ុន្តែមកទល់ពេលនេះ លោក Netanyahu ផ្ទាល់មិនបានស្ថិតនៅក្រោមកម្មវត្ថុនៃការស៊ើបអង្កេតនេះទេ៕

ដកស្រង់ពី៖ Fresh News