Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតគណៈរដ្ឋមន្ត្រីថៃ «សម្រេចទិញយន្តហោះចម្បាំង ០៨គ្រឿង ពីប្រទេសកូរ៉េខាងត្បូង» ដើម្បីទុកហ្វឹកហ្វឺនកងទ័ព!

  • បោះពុម្ព

 (បាងកក)៖ គណៈរដ្ឋមន្រ្តីថៃនាថ្ងៃអង្គារនេះ បានសម្រេចទទួលស្គាល់គម្រោងនៃការទិញយន្តហោះចម្បាំង សម្រាប់ការហ្វឹកហាត់ចំនួន ០៨គ្រឿង ថែមទៀតពីប្រទេសកូរ៉េខាងត្បូង។

នេះបើតាមសម្តីអ្នកនាំពាក្យរបស់កងទ័ពអាកាសថៃ លោក Pongsak Semachai ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងអំឡុងនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ នៅឯវិមានរដ្ឋាភិបាលថៃ ដែលមាននាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ជាប្រធានគម្រោងនៃការទិញយន្តហោះចម្បាំង សម្រាប់ហ្វឹកហាត់ធុន T-50TH ចំនួន ០៨គ្រឿង បន្ថែមនេះត្រូវបានអនុម័តទទួលស្គាល់ដោយ អង្គគណៈរដ្ឋមន្រ្តីទាំងមូល។

លោក Pongsak បានឲ្យដឹងថា យន្តហោះរបស់កូរ៉េខាងត្បូងទាំងនោះ នឹងត្រូវទិញយកនៅក្នុងតម្លៃរួមបញ្ចូលគ្នា គឺចំនួន ៨.៨ពាន់លានបាត ឬស្មើនឹង ២៥៨លានដុល្លារ ដែលនឹងត្រូវបង់តាមលក្ខណៈរំលួសក្នុងរយៈពេលបីខែ។ កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ បានអនុញ្ញាតចំពោះគម្រោងរបស់កងទ័ពអាកាសថៃ ស្តីពីការទិញយន្តហោះចម្បាំង T-50TH នេះសរុបទាំងអស់ចំនួន ១៦គ្រឿង ដោយបួនគ្រឿងត្រូវទទួលបានរួចរាល់ហើយ នៅក្នុងក្រុមយន្តហោះទីមួយ ដោយនៅបន្សល់ទុកតែក្រុមទីពីរនេះមាន ០៨គ្រឿង រួមទាំងក្រុមទីបីមានបួនគ្រឿង ដែលនឹងត្រូវទទួលបានពេលអនាគតខាងមុខ។

គួរបញ្ជាក់ថា យន្តហោះចម្បាំងសម្រាប់ការហាត់រៀនបើកបរ របស់ប្រទេសកូរ៉េខាងត្បូងនេះ ត្រូវបានរដ្ឋាភិបាលថៃទិញយកមក ដើម្បីប្រើប្រាស់ជំនួសយន្តហោះធុន L-39 របស់សាធារណរដ្ឋឆែក ដែលកងទ័ពអាកាសថៃ បាននិងកំពុងប្រើប្រាស់អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកហើយនេះ៕

ដកស្រង់ពី៖ Fresh News