Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតក្រុមភេរវករ ISIS ចេញមុខប្រកាសទទួលស្គាល់ថា មេដឹកនាំកំពូលផុតលេខរបស់ខ្លួន Al Baghdadi ពិតជាបានស្លាប់ប្រាកដមែន

  • បោះពុម្ព

(បរទេស)៖ ក្រុមភេរវករ ISIS នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ឲ្យដឹងថា មេដឹកនាំកំពូលផុតលេខរបស់ខ្លួន មានឈ្មោះថា Abu Bakr al-Baghdadi ពិតជាបានបាត់បង់ជីវិតប្រាកដមែន។

នេះបើតាមសេចក្តីរាយការណ៍ របស់ស្ថានីយទូរទស្សន៍កអ៊ីរ៉ាក់ Al Sumaria ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។ យោងតាមប្រភពព័ត៌មាននៅក្នុងខេត្ត Nineveh នៃប្រទេសអ៊ីរ៉ាក់ ក្រុមភេរវករ ISIS បានចេញមុខទទួលស្គាល់អំពីមរណភាព នៃមេដឹកនាំកំពូលរបស់ពួកគេគឺបុគ្គល Abu Bakr al-Baghdadi រួមទាំងបានប្រកាសពីឈ្មោះរបស់ជន ដែលនឹងត្រូវឡើងស្នងតំណែងនេះផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ក៏ ដូចជាការអះអាងជាបន្តបន្ទាប់ថា មេដឹកនាំ ISIS ដ៏ល្បីឈ្មោះមួយនេះបានស្លាប់បាត់ហើយនោះ។

គួរបញ្ជាក់ថា កាលពីដើមខែមិថុនាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ជន al-Baghdadi ទំនងជាត្រូវបានកម្ចាត់ចោលនៅក្នុងប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសមួយដឹកនាំដោយទីក្រុងម៉ូស្គូ ប្រឆាំងទៅលើមូលដ្ឋានមួយកន្លែងរបស់ក្រុមសកម្មប្រយុទ្ធ នៅឯជាយក្រុង Raqqa ភាគខាងត្បូងស៊ីរី កាលពីចុងឧសភា ហើយអ៊ីរ៉ង់ក៏បានបញ្ជាក់ដូចគ្នាដែរ ប៉ុន្តែសហរដ្ឋអាមេរិក មិនបានជឿការអះអាងនោះឡើយ ហើយពេលនោះក៏ពុំទាន់មានការចេញមុខ បញ្ជាក់ពីក្រុម ISIS។

យ៉ាងណាមិញ មេដឹកនាំលេខ១របស់ ISIS Al-Baghdadi បានបង្ហាញខ្លួននៅក្នុងបណ្តាញសារព័ត៌មានជាលើកដំបូង កាលពីឆ្នាំ២០១៤ នៅពេលដែលជននេះ បានប្រកាសដល់ពិភពលោក អំពីការបង្កើតរដ្ឋធានីផ្ទាល់របស់ខ្លួន នៅឯតំបន់មជ្ឈឹមបូព៌ា។ ចាប់តាំងពីពេលនោះមក ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា ក៏បានធ្វើសេចក្តីរាយការណ៍ជាច្រើនដងផងដែរ អំពីការស្លាប់នៃមេដឹកនាំកំពូលផុតលេខរបស់ ISIS រូបនេះ ក៏ប៉ុន្តែពុំធ្លាប់ត្រូវបានបញ្ជាក់ទទួលស្គាល់ ដូចលើកនេះឡើយ៕

ដកស្រង់ពី៖ Fresh News