Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ វាយប្រហារខេត្ត Leyte, ហ្វីលីពីន បង្កឲ្យប្រជាជនស្លន់ស្លោ និងរត់ចេញមករកទីវាលដើម្បីសុវត្ថិភាព!

  • បោះពុម្ព

(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ ដែលក្រោយមកត្រូវបានទីភ្នាក់ងារ USGS របស់អាមេរិកគណនាថា ៦.៥រ៉ិចទ័រនោះ បានបង្កឲ្យញ័ររញ្ជួយលំនៅឋាន និងអគារនានាក្នុងក្រុងតូចមួយនៃខេត្ត Leyte ភាគកណ្តាលឈាងខាងត្បូងប្រទេសហ្វីលីពីន។

នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែគេនៅមិនទាន់ទទួលបានសេចក្តីរាយការណ៍ ពីចំនួនមនុស្សរងគ្រោះនោះឡើយ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រដ៏កក្រើក វាយប្រហារប្រហារចំតំបន់មួយ ដែលស្ថិតនៅចម្ងាយប្រមាណ ០៦គីឡូម៉ែត្រពីទីក្រុង Pastrana នៅលើខេត្តដីកោះ Leyte នៃប្រទេសភាគកណ្តាលហ្វីលីពីន ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះមានជម្រៅ ៤០គីឡូម៉ែត្រអំឡុងគ្រោះរញ្ជួយដីនេះ ប្រជាជនជាច្រើនបានចាកចេញពីលំនៅឋាន និងអគារនានាមកឈរនៅទីវាលដើម្បីសុវត្ថិភាព៕

ដកស្រង់ពី៖  Fresh News