Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង៖ ជនក្បត់ដូចជាផាក គឺនហេ គួរតែប្រហារជីវិតចោលសម្រាប់ផែនការសម្លាប់ លោក គីម ជុងអ៊ុន

  • បោះពុម្ព

 (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិត អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ រួមទាំងអតីតនាយកស៊ើបការណ៍សំងាត់ លោក លី ប៊ីយ៉ុនហូ (Lee Byung-ho) ទាក់ទិននឹងការរៀបចំផែនការ លួចធ្វើឃាតមេដឹកនាំកំពូលក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន។

នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងបទវិចារណកថារបស់ខ្លួនបានលើកឡើងថា ផ្អែកលើភស្ដុតាងជាច្រើនបង្ហាញថា (លោកស្រី) ផាក គឺជាមេគំនិតរៀបចំផែនការសម្លាប់ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីឆ្នាំ២០១៥ ហើយគេគួរតែកាត់ទោសប្រហារជីវិតជនក្បត់ដូចជា (លោកស្រី) ផាក គឺនហេ នេះចោលទើបវាសាកសម។

សារព័ត៌មានរដ្ឋមួយនេះ បានបញ្ជាក់ដូច្នេះថា៖ «ចាប់ពីពេលនេះតទៅ អតីតប្រធានាធិបតី (លោកស្រី) ផាក គឺនហេ និងអតីតនាយទីភ្នាក់ងារស៊ើបការសំងាត់ (លោក) លី ប៊ីយ៉ុនហូ មិនអាចគេចផុតពីការសម្លាប់ មិនថាដោយស្នាដៃនរណាក៏ដោយ គ្រប់ពេលវេលា គ្រប់មធ្យោបាយទាំងអស់»។

ជាមួយគ្នានោះដែរ KCNA មិនបានបញ្ជាក់ឡើយពីភស្ដុតាងដែលខ្លួនអះអាង ក៏ប៉ុន្តែសារព័ត៌មាន ជប៉ុន បានរាយការណ៍នៅក្នុងសប្ដាហ៍នេះថា លោកស្រី ផាក គឺនហេ កាលពីឆ្នាំ២០១៥ ធ្លាប់បានអនុម័តលើគំរោងសម្លាប់លោក គីម ជុងអ៊ុន និងផ្ដួលរំលំរបបដឹកនាំ ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោកស្រី ផាក គឺនហេ កំពុងជាប់ឃុំក្នុងពន្ធនាគារ និងប្រឈមមុខនឹងដំណើរការក្ដីជុំវិញសំណុំរឿងពុករលួយនយោបាយឆយ ស៊ូនស៊ីន ដែលជាដើមហេតុ ធ្វើឱ្យលោកស្រីត្រូវគេទម្លាក់ចេញពីតំណែង៕

ដកស្រង់ពី៖ Fresh News