Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ័ពអាកាសអូស្ត្រាលី «ផ្អាកការទម្លាក់គ្រាប់បែកនៅស៊ីរី មួយរយៈ» ក្រោយរុស្ស៊ីព្រមានតម្រង់គ្រាប់មីស៊ីល ទៅរកយន្តហោះសម្ព័ន្ធមិត្តអាមេរិក!

  • បោះពុម្ព

 (កង់បេរ៉ា)៖ កងកម្លាំងទ័ពអាកាសអូស្រាលី បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចចិត្ត ផ្អាកការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ហើយដែលការប្រកាសនេះធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងម៉ូស្គូចេញមុខព្រមានថា រាល់យន្ដហោះចម្បាំងក្រុមចំរុះអន្តរជាតិ នឹងក្លាយជាគោលដៅនៃគ្រាប់មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ដោយ សារតែក្រុមចំរុះអន្តរជាតិមានអាមេរិកជាមេកើយ បានបាញ់ទម្លាក់យន្ដហោះចម្បាំងរដ្ឋាភិបាលស៊ីរី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅល្ងាចថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទបានចាត់ទុកថា រាល់យន្ដហោះចម្បាំងរបស់ក្រុមចំរុះអន្តរជាតិ ដែលធ្វើប្រតិបត្តិការនៅភាគខាងលិចទន្លេ Euphrates នៅស៊ីរី នឹងក្លាយជាគោលដៅនៃគ្រាប់មីស៊ីល ព្រមទំាងប្រព័ន្ធមីស៊ីល និងយន្ដហោះចម្បាំងរុស្ស៊ីចាប់ពីពេលនេះតទៅ។

ជាងនេះទៅទៀត ទីក្រុងម៉ូស្គូ ក៏បានប្រកាសលុបចោលខែ្សទូរស័ព្ទទំនាក់ទំនង បង្ការគ្រោះថ្នាក់ដែនអាកាស ជាមួយនឹងសហរដ្ឋអាមេរិកផងដែរ ក៏ប៉ុន្តែមិនបានបញ្ជាក់ឡើយថា ខ្លួននឹងបាញ់ទម្លាក់យន្ដហោះក្រុមចំរុះអន្តរជាតិ ឬក៏យ៉ាងណានោះទេ។ដោយឡែកជុំវិញការបាញ់ទម្លាក់ យន្ដហោះចម្បាំងស៊ីរីនេះដែរ កងកម្លាំងទ័ពអាកាសអូស្រ្ដាលី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងខ្លីថា «ជាវិធានការណ៍ប្រុងប្រយ័ត្ន កងកម្លាំងទ័ពអាកាសអូស្រា្ដលី បានសម្រេចចិត្តផ្អាកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស នៅស៊ីរីជាបណ្ដោះអាសន្នសិន»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកងកម្លាំងរដ្ឋាភិបាលស៊ីរី បានប្រកាសថា ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យន្ដហោះចម្បាំងមួយគ្រឿងរបស់ខ្លួន ដែលកំពុងដឹកនាំប្រតិបត្តិការកម្ទេចពួក ISIS នៅក្នុងខេត្ត Raqqa ហើយព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន ក៏បានទទួលស្គាល់ព័ត៌មាននេះដែរ ដោយអះអាងថា វាគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់យន្ដហោះចម្បំាង រដ្ឋាភិបាលស៊ីរី ទៅលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី មានសហរដ្ឋអាមេរិកជាខ្នងបង្អែក៕

ដកស្រង់ពី៖ Fresh News