Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនអះអាងថា ខ្លួនមានមីស៊ីល លឿនជាងសម្លេងថ្មី រត់បាន៣.៨០០ម៉ាយក្នុងមួយ ម៉ោង គ្មានប្រព័ន្ធការពារ បចុប្បន្នណា អាចមើលទាន់

  • បោះពុម្ព

ចិន៖ ប៉េកាំង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានធ្វើសេចក្តីអះអាងមួយថា ខ្លួនទើបអភិវឌ្ឍ សម្រេចបាន នូវម៉ាស៊ីនលឿន ជាងសម្លេង ដែលអាចជួយធ្វើ ឲ្យមីស៊ីលរបស់ខ្លួន មានល្បឿនដ៏លឿន មិនមានប្រព័ន្ធខែលការពារ មីស៊ីលបច្ចុប្បន្ននេះណាមួយ អាចមើលទាន់បាន ។

ក្រុមហ៊ុនសាជីវកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អវកាសចិន ដែលហៅកាត់ថា CASC បានប្រកាស នូវការអភិវឌ្ឍដ៏ជោគជ័យ នៃម៉ាស៊ីនលឿនជាងសម្លេងនេះ បន្ទាប់ពីការធ្វើតេស្ត សាកល្បងការហោះហើរចំនួន ៨លើកមក ហើយនាពេលបច្ចុប្បន្ន ម៉ាស៊ីនបដិវត្តន៍ថ្មីនេះ គឺត្រៀមរួចរាល់ ដើម្បីដាក់បញ្ចូលជាមួយ នឹងប្រព័ន្ធមីស៊ីលវាយ ប្រហារពីអាកាសទៅអាកាសជំនាន់ថ្មី ។

យោងតាមប្រភព ព័ត៌មានពីគេហទំព័រ អង់គ្លេស The Sun ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ដើម្បីទទួលបានគុណ សម្បត្តិថា “មានល្បឿនលឿនជាងសម្លេង” ម៉ាស៊ីននឹងចាំបាច់ត្រូវ រត់បានល្បឿន៣.៨៥៣ម៉ាយក្នុងមួយម៉ោង គឺមានល្បឿន ៥ដងលឿន ជាងល្បឿនសម្លេង ហើយមីស៊ីលដែលរត់ក្នុងល្បឿននេះ គឺទំនងជាគ្មានប្រព័ន្ធ ខែលការពារមីស៊ីល សម័យទំនើបណា អាចរារាំង ដំណើរវាបានឡើយ ៕

ដកស្រង់ពី៖ដើមអម្ពិល