Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ គ្រប់ប្រភេទទាំងអស់ ទៅអង់គ្លេស ជាលើកទី១ ស្របពេលភាពតានតឹង ជាមួយរុស្ស៊ី កំពុងកើនឡើង

  • បោះពុម្ព

អាមេរិក ៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ទើបបានបញ្ជូនយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ សមត្ថ ភាពនុយក្លេអ៊ែ ជាច្រើនគ្រឿងរបស់ខ្លួន ទៅកាន់ប្រទេសអង់គ្លេស ជាលើកដំបូង ស្របពេលដែលភាពតានតឹង នៅតែបន្តកើនឡើងខ្លាំង ជាមួយនឹងប្រទេសរុស្ស៊ី ។

ទីភ្នាក់ងារសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងពេល បច្ចុប្បន្ននេះ យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 ចំនួនពីរគ្រឿង ដែលមួយគ្រឿងៗ មានតម្លៃជាងកន្លះ ពាន់លានដុល្លារ យន្តហោះទម្លាក់គ្រាប់ B-52H Stratofortress ចំនួនបីគ្រឿង និងយន្តហោះទម្លាក់គ្រាប់ B-1B Lancers ចំនួនបីគ្រឿងផងដែរ កំពុងស្ថិតនៅក្នុងមូលដ្ឋានទ័ពអាកាស RAF Fairford ប្រទេសអង់គ្លេស។

មន្ត្រីនាំពាក្យនៅមូលដ្ឋាន ទ័ពអង់គ្លេសមួយរូប បាននិយាយប្រាប់ឲ្យដឹងថា យន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្រ សមត្ថភាពនុយក្លេអ៊ែ ទាំងអស់នេះ នឹងត្រូវបានប្រើសម្រាប់ ធ្វើការគាំទ្រ ដល់សមយុទ្ធ BALTOPS សមយុទ្ធ Saber Strike និងសមយុទ្ធ ដែលប្រព្រឹត្តធ្វើឡើង នៅក្នុងតំបន់ ទំនួលខុសត្រូវ នៃទីបញ្ជាការ អឺរ៉ុបរបស់ សហរដ្ឋអាមេរិក ៕

ដកស្រងពី៖ដើមអម្ពិល