Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Update: មនុស្ស១២ស្លាប់ និង៧៩នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យ ក្រោយអគ្គីភ័យដ៏ធំមួយ ឆាបឆេះអគារខុនដូកម្ពស់២៤ជាន់ នៅអង់គ្លេស

  • បោះពុម្ព

(ឡុងដ៍)៖ ប៉ូលិសនៃចក្រភព អង់គ្លេសបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះ អគារខុនដូកម្ពស់ ២៤ជាន់មួយកន្លែង អស់រយៈពេលជាច្រើនម៉ោង នៅទីក្រុងឡុងដ៍ នាថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងតិច ចំនួន ១២នាក់ រួមទាំងបានបណ្តាល ៧៩នាក់ទៀតរបួស និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ខណៈចំនួនអ្នកបាត់ បង់ជីវិតទំនងជា នឹងបន្តកើនឡើង ដោយសម្អាង ថាមនុស្សជាច្រើននាក់ទៀត នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុង អគារកើតហេតុ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Telegraph នៅយប់ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧ ។ អគារខាងលើនេះ មានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេ រាយការណ៍ថា បានទទួលរង ការឆាបឆេះ កាលពីវេលាម៉ោង ១៖១៦នាទី យប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីរ រហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គីភ័យ ដល់ទៅជាង ២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គីភ័យដ៏ធំ សម្បើមនេះ ហើយកំពុងតែបន្តប្រតិបត្តិការ ដែលចាំបាច់ដទៃទៀត ហ្នឹងកន្លែងកើតហេតុ ក្រោយពីអគ្គីភ័យ បានរលត់ទាំងស្រុង ។

គួរបញ្ជាក់ថា មនុស្សរហូតដល់ ៦០០នាក់ មានទាំងកុមារ និងជនចាស់ជរា ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅ ឋានប្រមាណ ១២០ខ្នង ដែលនៅក្នុងអគារកម្ពស់ ២៤ជាន់នោះ នៅពេលដែលអគ្គីភ័យ បានកើតឡើង រីឯមូលហេតុដែលបាន បង្កជាគ្រោះអគ្គីភ័យវិញ មិនទាន់ត្រូវបានដឹង ច្បាស់នៅឡើយទេ ស្របពេលដែលការ ស៊ើបអង្កេត បាននិងកំពុងធ្វើឡើង ៕

ដកស្រង់ពី៖ដើមអម្ពិល